Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី អះអាងថា ទាហានអ៊ុយក្រែនស្លា.ប់ និងរបួសច្រើនជាងរុស្ស៊ី ខណៈភាគីទាំងពីរកំពុងរើសកម្លាំងទ័ពបន្ថែមដូចគ្នា

រុស្ស៊ី ៖សង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យរុស្ស៉ី បាត់បង់កងទ័ពជិត ៦,០០០នាក់ អំឡុងពេលប្រយុទ្ធគ្នាជាច្រើនខែកន្លងមក, ចំណែកខាងអ៊ុយក្រែនវិញ បានបាត់បង់កងទ័ពច្រើនជាងរុស្ស៊ីដល់ទៅ ១០ដងឯណោះ គឺកងកម្លាំងរបស់ទីក្រុងកៀវ បាត់បង់កងទ័ពជាង ៦១,០០០នាក់ ត្រូវបានស្លាប់ ខណៈទាំងរុស្ស៊ី និងអ៊ុយក្រែនកំពុងរើសទ័ពបន្ថែមទៀតដូចគ្នា។

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានបញ្ជាក់ថា ការកេណ្ឌកងទ័ពខាងលើនេះ គឺត្រូវអនុវត្តតែទៅលើពលរដ្ឋរុស្ស៉ីដែលមានឈ្មោះជាទាហានបម្រុង ឬធ្លាប់បម្រើ ការងារទាហាន ក៏ដូចជាមានបទពិសោធន៍យោធាប៉ុណ្ណោះ ខណៈនិស្សិត និងអ្នកដែលបានត្រឹមតែចូលបំពេញកាតព្វកិច្ចយោធា គឺមិនប៉ះពាល់នឹងការនាំយកទៅធ្វើសង្គ្រាមនោះទេ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក សឺហ្គៃ សយហ្គូ (Sergey Shoigu) រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បាននិយាយថា មកទល់ពេលនេះ ខាងរុស្ស៊ី បានបាត់បង់កម្លាំងទ័ពសរុបចំនួន ៥,៩៣៧នាក់។ ចំណែកខាងអ៊ុយក្រែនវិញ គឺពីដំបូងឡើយថា មានកម្លាំងប្រដាប់អាវុធ ចន្លោះ ២០១,០០០-២០២,០០០នាក់ប៉ុណ្ណោះ ហើយចាប់តាំងពីពេលនោះមក ពួកគេបានបាត់បង់កងកម្លាំងខ្ទង់ ១០០,០០០នាក់ ដោយ៦១,២០៧នាក់បានស្លា.ប់ និង៤៩,៣៦៨នាក់ បានរងរបួស, ហើយពេលនេះ ទីក្រុងកៀវ កំពុងកេណ្ឌទ័ពរាប់សែននាក់បន្ថែមទៀត។

នេះជាលើកឡើងរបស់រុស្ស៉ីស្ដីពីការបាត់បង់ចំនួនកងទ័ពរបស់ខ្លួន អំឡុងសង្រ្គាមនៅអ៊ុយក្រែន, ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់ក្រសួងការពារជាតិអាមេរិក កាលពីដើមខែសីហាកន្លងទៅ គឺថា កងទ័ពរុស្ស៉ីអាចរហូតដល់ទៅ ៨០,០០០នាក់ ត្រូវបានស.ម្លាប់ ឬក៏រងរបួស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×