Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​អាមេរិក​ម្នាក់ រំលោភ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ រត់​មក​លាក់ខ្លួន​នៅ​កម្ពុជា​

spot_img

សៀមរាប ​៖ ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដែល​រំលោភ​ក្មេងស្រី​មិន​ទាន់​គ្រប់​អាយុ បាន​រត់គេចខ្លួន​ពី​ប្រទេស​អាមេរិក មក​សម្ងំ​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​កម្លាំង​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​ស្ថានទូត​អាមេរិក ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​មាន​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី ជា គឹម​សាន ស្នងការរង​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បុរស​ជា​ជនសង្ស័យ​រូបនេះ​ឈ្មោះ GILBERT MICHAEL GREENWOOD កើត​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​១៩៥៥ កាន់​លិខិតឆ្លងដែន​លេខ​488043160 ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេព​សន្ថវៈ​​លើ​កុមារ ប្រព្រឹត្ត​នៅ​សហរដ្ឋអាមេរិក ចាប់ខ្លួន​តាម​សំណើរ​ផ្នែក​ភ្នាក់ងារ​សន្តិសុខ​ការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា​។ កម្លាំង​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​ជន​សង្ស័យ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បណ្តេញ​ជនសង្ស័យ​រូបនេះ ទៅ​សហរដ្ឋអាមេរិក​វិញ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×