Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកស្ដាយ​ណាស់ ម្ចាស់​បទ «​ជីវិត​ក្មេង​វត្ត​» លោកតា យិន សារិន បានទទួល​មរណៈភាព​ហើយ

spot_img

​លោកតា យិន សារិន ដែល​ទស្សនិកជន​ស្គាល់​ច្បាស់​ថា​ជា​ម្ចាស់​បទ «​ជីវិត​ក្មេង​វត្ត​» ស្នាដៃ​និពន្ធ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានទទួល​មរណៈភាព​ហើយ កាលពី​វេលា​ម៉ោង ៣ និង ១០​នាទី​រសៀល ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៨ ។

​ប្រភព​ដែល​ទទួលបាន បានឱ្យដឹងថា លោកតា យិន សារិន បាន​ស្លាប់​ក្នុង​វ័យ ៦៨​ឆ្នាំ ដោយ​រោគាពាធ (​ជំងឺ​ទឹកនោម​ផ្អែ​) នៅក្នុង​គេហដ្ឋាន​របស់​លោកតា ខណៈដែល​ការបាត់​លោក បានធ្វើឱ្យ​កូនចៅ ក៏​ដូច​គ្រួសារ​ទាំងមូល មាន​ភាព​សោកសង្រេង​យ៉ាងខ្លាំង ។

​ជាមួយគ្នានេះ ក៏​សូម​អំពាវនាវ ដល់​ជនរួមជាតិ និង​អ្នក​រួម​អាជីព ក៏ដូចជា​អ្នក​ដែល​បាន​ស្គាល់ លោកតា យិន សារិន ទាំងអស់​មេត្តាជួយ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​មួយ​នេះ​ផង ៕ សាវុធ​

  

spot_img
×