កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារម៉ូតូពីរគ្រឿងបុ.កគ្នាពេញទំ.ហឹង នៅលើកំណាត់ផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ (៣៤-៣៥) ស្ថិតនៅក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។
មន្ត្រីនគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា ឃ្លីច សេ១៥០ ពណ៌ស ស៊េរីឆ្នាំ២០២១ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សេង ផេងយូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើ ក៏បានបុ.កជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ យួន យឿន ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេញទំហឹ.ងបណ្ដាលឱ្យឈ្មោះយួន យឿន ស្លា.ប់ភ្លាមៗ រីឯម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុកម្លាំងជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ និងបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីដោះស្រាយគ្នា តាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម


