Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣ រួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី១២ (12th AMMTC + 3 Consultation) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ និងឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ នៃលេខាធិការដ្ឋានអាស៊ាន ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នាពេលនេះ និងបានកោតសរសើរភាពជាដៃគូដ៏ល្អរវាងអាស៊ាន និងប្រទេសដៃគូ បូក៣ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣លើកទី១២ នៅពេលល្ងាចថ្ងៃទី២២ ខែកញ្ញានេះ សម្ដេចក្រឡាហោម នឹងថ្លែងសុន្ទកថាបិទ ព្រមទាំងផ្ទេរតួនាទីប្រធានជូនរដ្ឋមន្រ្តីឥណ្ឌូនេស៊ី ហើយសេចក្ដីប្រកាសព័ត៌មានរួមមួយនឹងត្រូវបានធ្វើឡើងក្រោយចប់កិច្ចប្រជុំ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×