Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​៣​នាក់​ចាយ​លុយ​ដុល្លារ​ក្លែងក្លាយ​គណៈកម្មការ​ផ្សារ​ទួល​ទំពូង​ចាប់​ឃាត់ខ្លួន​ប្រគល់​ជូន​ប៉ូលិស​

spot_img

​ភ្នំពេញៈ​ជនជាតិ​ចិន​៣​នាក់​ត្រូវ​កម្លាំង​សន្តិសុខ​ផ្សារ​នឹង​គណៈកម្មការ​ផ្សារ​ទួល​ទំពូង​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​រួច​ប្រគល់​ជូន​ឲ្យ​ប៉ូលិស​ប៉ុស្ដិ៍​ទួល​ទំពូង​ទី​១​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​ច្បាប់​ខណៈ​ពេល​យក​លុយ​ដុល្លារ​ក្លែងក្លាយ​មក​ចាយ​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​ទួល​ទំពូង​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​។

​មិន​ទាន់​ស្គាល់​ឈ្មោះ​ជនជាតិ​ចិន​៣​នាក់​នោះ​នៅឡើយ​នោះទេ​ព្រោះ​សមត្ថកិច្ច​ប៉ូលិស​គាត់​កំពុង​ធ្វើ​កិច្ចការ​នេះ​នៅ​ប៉ុស្ដិ៍​ប៉ូលិស​នៅ​ឡើយ​ដើម្បី​ចាត់ការ​តាមច្បាប់​ផងដែរ​។ បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​លោក​ប្រធាន​ផ្សារ​ទួល​ទំពូង​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​ខា​ង​លើ​នេះ​គេ​ឃើញ​ជនជាតិ​ចិន​៣​នាក់​ខាងលើ​នោះ​គាត់​ដើរ​ចូល​មក​ផ្សារ​ទូល​ទំពូង​ដើម្បី​រក​ទិញ​ទំនិញ​ហើយក៏​បាន​ទិញ​ទំនិញ​របស់​អាជីវករ​ផ្សារ​ទួល​ទំពូង​ម្នាក់​ក្នុង​តំលៃ​២០០​ដុល្លារ​អាមេរិក​ហើយ​លុយ​២០០​ដុល្លារ​នោះ​សុទ្ធតែ​ក្រដាស​៥០​ដុល្លារ​៤​សន្លឹក​ក្នុងនោះ​លុយ​ដុល្លារ​ក្លែងក្លាយ​ជា​ក្រដាស​៥០​ដុល្លារ​មាន​៣​សន្លឹក​។​

ក្នុងនោះ​លុយ​ដុល្លារ​ត្រឹមត្រូវ​តែ​៥០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ភ្លាម​នោះ​អា​ជីករ​ផ្សារ​គាត់​ដឹង​ថា​ជា​លុយ​ដុល្លារ​ក្លែងក្លាយ​ក៏​រត់​ដេញ​តាម​ជនជាតិ​ចិន​៣​នាក់​នោះ​ឲ្យកម្លាំង​សន្តិសុខផ្សារ​ជួយ​ដេញចាប់ខណៈ​ពេល​ជនជាតិ​ចិន​៣​នាក់​ចាយ​លុយ​ក្លែងក្លាយ​នោះ​រត់​ចូល​ឡាន​រួច​បំ​រ៉ុង​បើក​រត់គេច​ខ្លួន​នោះ​ហើយ​ពេលនោះ​ខាង​គណៈកម្មការ​ផ្សារ​ទួល​ទំពូង​ដេញចាប់​បាន​មក​វិញ​រួច​ប្រគល់​ខ្លួន​ចិន​៣​នាក់​ចាយ​លុយ​ដុល្លារ​ក្លែងក្លាយ​ឲ្យមក​សមត្ថកិច្ច​ប៉ូលិស​ចាត់ការ​តាមច្បាប់​ផងដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×