Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមសម្ដែងក្ដីសោមនស្សរីករាយ បវរមហាប្រសើរ ជូនចំពោះ លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាន CEN

spot_img

ក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាវប្បធម៌ ប្រពៃណីជាតិខ្មែរដ៏ឧដុង្គឧត្តម យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ប្រធានផ្នែក ក្រុមពិធីករ (MC) ការីនិពន្ធ ការីជំនាញបច្ចកទេស អ្នកយកព័ត៌មានគ្រប់ផ្នែក និងសហការីទាំងអស់ នៃមជ្ឈមណ្ឌលព័ត៌មាន CEN សូមប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ មហាប្រសើរ កើតដល់លោកជំទាវ និងស្វាមី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់អស់ទេវតា និងបារមីវត្ថុស័ក្តិសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សា លោកជំទាវ និងស្វាមី ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវព្រះពរមហាថ្លៃថ្លា អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីដឹកនាំមជ្ឈមណ្ឌលព័ត៌មាន CEN ឲ្យកាន់តែល្បីរន្ទឺសុសសាយ និងរីកចម្រើនកើនឡើងជាលំដាប់។

គោរពជូនពរពី

យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង ប្រធានផ្នែក ក្រុមពិធីករ (MC) ការីនិពន្ធ ការីជំនាញបច្ចកទេស អ្នកយកព័ត៌មានគ្រប់ផ្នែក និងសហការីទាំងអស់ នៃមជ្ឈមណ្ឌលព័ត៌មាន CEN ។

spot_img
×