នៅថ្ងៃទី ៣១ ខែឧសភា ប្រមុខការទូតរុស្ស៊ី Sergei Lavrov បានចូលជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុងព្យុងយ៉ាង ។
ក្នុងរូបភាពត្រូវបានប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គេឃើញលោក Lavrov និងលោកគីម សុទ្ធសឹងបង្ហាញភាពស្រស់ស្រាយពេលសន្ទនាគ្នាក្នុងជំនួបនេះ ។
នៅពេលបញ្ចប់កិច្ចសន្ទនា និងមុនពេលដែលចាកចេញពីបន្ទប់គេឃើញប្រមុខការទូតរុស្ស៊ី បានចង្អុលបង្ហាញការដូមួយជូនដល់មេដឹកនាំកូរ៉េខាងជើង ។ អ្វីដែលនៅក្នុងប្រអប់នោះ បានធ្វើឲ្យអ្នកសារព័ត៌មានមានការងឿងឆ្ងល់យ៉ាងខ្លាំង ។
ឃ្លីបការទូតរុស្ស៊ីការដូជូនមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ប្រអប់មួយដែលធ្វើឲ្យអ្នកសារព័ត៌មានការងឿងឆ្ងល់យ៉ាងខ្លាំង ។
ប្រមុខការទូតរុស្ស៊ីជូនកាដូប្រអប់អាថ៌កំបាំងមួយដល់លោកគីម ជុងអ៊ុន ។
លោក Lavrov បានញញឹមខណៈប្រគល់សោដល់ដៃលោកគីម ហើយពោលថា “លោកអាចរក្សាទុកសោរនេះ ហើយអាថ៌កំបាំងទាំងឡាយស្ថិតនៅក្នុងនោះ ។
លោក Lavrov ក៏បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង ទៅទស្សនកិច្ចក្រុងមូស្គូក្នុងអំឡុងពេលខាងមុខ ។ ជាការឆ្លើយតប លោកគីម ជុងអ៊ុន ក៏បានផ្តាំផ្ញើពាក្យជូនពរល្អបំផុតចំពោះប្រធានាធិបតីរុស្ស៊ីពូទីន ៕ សូយន