Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាប់​ម្ចាស់​ស្លាប់ ក្នុងករណី លួច​មាន់

spot_img

ភ្នំពេញ ៖​បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​បុរស​ម្នាក់​យក​កាំបិតផ្គាក់ កាប់​ទៅលើ​ជនរងគ្រោះ​ចំ​កញ្ចឹងក​, នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឃាត់ខ្លួន​ជនដៃដល់​ម្នាក់ ក្នុងចំណោម​៣​នាក់ ដែល​ចូល​លួច​មាន់ ហើយ​ទាញ​កាំបិតផ្គាក់​កាប់​ប្រហារ​បណ្តាលអោយ​ម្ចាស់​មាន់​ស្លាប់ នៅ​ចំណុច​ដីឡូត៍​ចំការ​ស្វាយ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ​២០១៨ ម៉ោង​២០​និង​៤០​នាទី​។​

​លោក ម៉ៅ សឿត អធិការ​ស្តីទី​ខណ្ឌ​ច្បារអំពៅ បានអោយដឹងថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ជា ហៃ ភេទ ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចាំចំការ​ឲ្យគេ ស្នាក់នៅ ចំណុចកើតហេតុ​ខាងលើ​។​

​លោក​អធិការ​ស្តីទី បានបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០​និង​៤០​នាទី ជនសង្ស័យ​៣​នាក់ ឈ្មោះ ជា ហៃ​, ឈ្មោះ តួ និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​នាំគ្នា​ផ្លោះ​របង​ចូលទៅ​ក្នុង​ដីឡូត៍​ចំការ​ស្វាយ (​ចំណុចកើតហេតុ​ខាងលើ​) ដើម្បី លួច​មាន់ ពេលនោះ​ជនរងគ្រោះ​ឮ​ឆ្កែ​ព្រុស​ក៏​បញ្ចាំង​ភ្លើង​ពិល​ឃើញ​ជនសង្ស័យ​កំពុង​ទាញ​សំណាញ់​លួច​មាន់ ក៏​ងើប​ពី គ្រែ​ដេក​ស្ទុះ​ចេញ​ទៅ​ចាប់​ជនសង្ស័យ រួច​ពួក​ជនសង្ស័យ​នាំគ្នា​វាយ​ជន​រងគ្រោះ​ដួល​ទៅលើ​ដី ហើយ​ជនសង្ស័យ​ឈ្មោះ តួ ស្ទុះ​ទៅ​យក​កាំបិតផ្គាក់​របស់​ជនរ​ង​គ្រោះ​នៅក្រោម​គ្រែ​កាប់​ទៅលើ​ជនរងគ្រោះ​ចំ​កញ្ចឹងក​, ចំ​ថ្ពាល់​ខាងស្តាំ និង​ចំ ក្បាល​របួស​ធ្ងន់ រួច​នាំគ្នា​គេច​ខ្លួន​បោះ​កាំបិតផ្គាក់​ចោល​នៅ​កន្លែងកើតហេតុ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត រួច​ក៏​បាន​ស្លាប់​។ រហូតដល់​ម៉ោង​២២ ថ្ងៃ​ដដែល សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា ហៃ នៅ​ភូមិ​កើតហេតុ​ខាងលើ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​។​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×