Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ ទៅលេងខេត្តបាត់ដំបងច្រើនលើសលុប ជាង២០ម៉ឺននាក់ រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

spot_img

បាត់ដំបង៖ ក្នុងរយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរ បានមកលេងកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបង សរុបទាំងអស់ មានចំនួន២១០,១២២ នាក់ គឺកើនឡើងដល់៤៥៧% បើប្រៀបធៀបនឹងឆ្នាំ២០២១។

ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អារុណ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដឹងយ៉ាងដូច្នេះថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ ភ្ញៀវទេសចរ បានមកលេងកម្សាន្តនៅលើទឹកដីខេត្តបាត់ដំបង សរុបទាំងអស់ មានចំនួន២១០,១២២ នាក់ គឺកើនឡើងដល់៤៥៧% បើប្រៀបធៀបនឹងឆ្នាំ២០២១ មានចំនួនតែ៣៧,៧២៤នាក់ប៉ុណ្ណោះ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិមានចំនួន២០៩.៧៦៤ នាក់ កើនឡើងដល់៤៥៦.០៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ មានចំនួន៣៧,៧២៤នាក់ ។ ចំនួនភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន៣៥៨ នាក់  កើនឡើង១០០% ។​

គួរបញ្ជាក់ថា បើតាមប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ទន្ទឹមនឹងកំណើនដ៏ច្រើនលើសលុបនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួនគឺប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានច្រើនធ្វើឲ្យមានការពិបាក ក្នុងការចូលរួមអនុវត្តនូវវិធានសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ជាពិសេសការកកស្ទះ​ចរាចរណ៍នៅតាមផ្លូវ ទៅកាន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្ត៕

spot_img
×