Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៉ី ចាប់បណ្ដេញមន្ត្រីការទូតជប៉ុនម្នាក់ នៅទីក្រុង វ្ល៉ាឌីវ៉ូស្ដុក ចេញពីប្រទេស ពីបទធ្វើចារកម្ម

spot_img

រុស្ស៉ី ៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ អាជ្ញាធររុស្ស៊ី បានចាប់ខ្លួនមន្ត្រីការទូតជប៉ុនម្នាក់ នៅក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ស្ថិតនៅភាគខាងកើតនៃប្រទេស ពីបទធ្វើចារកម្ម ហើយបានសម្រេចចិត្តបណ្ដេញមន្ត្រីទូតរូបនេះចេញពីប្រទេស ដោយមិនបានពិន័យទោសអ្វីច្រើននោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី FSB បានបញ្ជាក់ថា មន្ត្រីការទូតជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន នៅពេលកំពុងប្រព្រឹត្ត អំពើខុសច្បាប់ កំលុងទទួលព័ត៌មានសម្ងាត់ជាថ្នូរនឹងការផ្ដល់ប្រាក់, ចំណែកប្រភពអ្នកផ្ដល់ព័ត៌មានជូនមន្ត្រីការទូតរូបនេះ ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី FSB បានបន្ថែមថា ព័ត៌មានសម្ងាត់ដែលមន្ត្រីការទូតជប៉ុនរូបនេះទទួលបាននោះ គឺមានជាប់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរបស់រុស្ស៉ី ជាមួយបណ្ដាប្រទេសដទៃ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ព្រមទាំងព័ត៌មានមួយចំនួនស្ដីពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច លើតំបន់ព្រីម័សស្គី (Primorsky) នៃភាគខាងកើតប្រទេសរុស្ស៉ី។

បន្ទាប់ពីចាប់ខ្លួន ក្រសួងការបរទេសរុស្ស៉ី បានទុកពេលឱ្យមន្ត្រីការទូតជប៉ុន រូបនេះ ៤៨ម៉ោង ដើម្បីចាកចេញពីប្រទេសរុស្ស៉ី ហើយ FSB ក៏បានដាក់កំណត់ទូតទៅកាន់ប្រទេសជប៉ុនផងដែរ ជាមួយការកំណត់អត្តសញ្ញាណមន្ត្រីការទូតជប៉ុន ជា «អគ្គស្ថានកុងស៊ុល» ប្រចាំទីក្រុង វ្ល៉ាឌីវ៉ូស្ដុក ឈ្មោះ ម៉ូតូគិ តាតស៊ុណូរិ (Motoki Tatsunori) បានប្រព្រឹត្តកំហុសផ្នែកចារកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×