Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! គ្រួសារ​ខ្មែរ​មួយ ត្រូវ​បាន​មន្ត្រី​សន្តិ​សុខ​ព្រលានយន្ត​ហោះ​អូស្ត្រាលី ឆេក​ឆេរ និង​ផាក​ពិន័យ ក្នុងករណី​វេច​ជាមួយ​ម្ហូបអាហារ​ទាំងនេះ…

នេះជារឿងមួួយដ៏ភ្ញាក់ផ្អើលជាខ្លាំង នៅពេលគ្រួសារខ្មែរមួយ ដែលក្នុងនោះមានស្រ្តីចំណាស់៣នាក់ បុរសចំណាស់ម្នាក់ និងប្តីប្រពន្ធជាកូន ត្រូវបានមន្រ្តីសន្តិសុខនៃព្រលានយន្តហោះទីក្រុងសុីដនី ធ្វើការឆែកឆេរ និងផាកពិន័យ ក្នុងករណីនាំយកម្ហូបអាហារខ្មែរជាច្រើនមុខ ដែលច្បាប់អូស្រ្តាលីហាមនាំចូល។

តាមរយៈទំព័រហ្វេសប៊ុក Border Security កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២២ បានបញ្ចេញឲ្យឃើញថា នៅចំពោះមុខមន្រ្តីស្រីត្រួតពិនិត្យ បុរសម្នាក់ដែលជាកូនបានប្រាប់ថា គ្រួសាររបស់គាត់​​ធ្វើដំណើរមកកាន់អូស្រ្តាលីជាលើកដំបូងប៉ុណ្ណោះ ហើយក៏មិនបានដឹងពីការប្រកាសហាមនាំយកម្ហូបអាហារទាំងនេះពីមុននោះទេ។ អាហារយ៉ាងច្រើន ដែលគ្រួសារនេះ បាននាំយកជាមួយ ក្នុងនោះរួមមាន បាយកញ្ចប់ ឆាវប៉ូវ, សាច់ចៀន, សាច់ប្រឡាក់, ត្រីប្រឡាក់, ថ្នាំខ្មែរ និងរបររបរបញ្ចើជាច្រើនទៀត ដែលធ្វើឲ្យមន្រ្តីមានការភ្ញាក់ផ្អើលខ្លាំងតែម្តង។

ទោះជាយ៉ាងណា គេក៏បានសរសើរដល់មន្រ្តីសន្តិសុខ ដែលបានខិតខំធ្វើការងារនេះ ដោយសារតែពួកគេមានការព្រួយបារម្ភអំពីរឿងធំជាងនេះ សម្រាប់មនុស្សដែលនាំចូល​ជាក់ស្តែង ក្នុងនោះ ក្នុងកញ្ចប់អាហារខ្លះ ត្រូវបានរកឃើញមានសត្វចូល។ តែគេក៏បាននិយាយថា គ្រួសារនេះសំណាងល្អហើយ ដែលមន្រ្តីមានការអនុគ្រោះយល់យោគ ដោយគ្រាន់តែធ្វើការផាកពិន័យរាល់មុខម្ហូបអាហារទាំងអស់នោះ ត្រឹមតែ ៣៦០ ដុល្លារ ប៉ុណ្ណោះ ព្រោះថា ពួកគេគួរតែត្រូវបានផាកពិន័យ សម្រាប់ម្ហូបអាហារក្នុងមួយមុខៗ ១៥០០ ដុល្លារ ទើបសម។

ជុំវិញការផាកពិន័យម្ហូបអាហារយ៉ាងច្រើនសន្លឹកសន្ធាប់ដ៏មិននឹកស្មានដល់នេះ គេក៏បានពន្យល់ថា អ្នកដំណើរណាម្នាក់ គឺអាចនាំយកអាហារមកជាមួយបាន ប៉ុន្តែដរាបណាពួកគេបំពេញទម្រង់បែបបទឱ្យបានត្រឹមត្រូវ។ ពួកគេ​បានគិតថា អូស្ត្រា​មិនមានអាហារណា ​ដែលបម្រើ​ពួកគេ​បានល្អ និងតាមចំណង់របស់ពួកគេ។ ប្រសិនបើ​គ្រួសារខ្មែរទាំងនោះ​បានប្រកាសថា ​ពួកគេ​ត្រូវបានតម្រូវឱ្យធ្វើ​តាមផ្លូវច្បាប់​នៅ​លើ​យន្តហោះ ​មុនពេលឆ្លងកាត់គយ​ នោះអាហាររបស់ពួកគេ ​នឹងមិនត្រូវបានផាកពិន័យឡើយ ប៉ុន្តែ នេះគឺដោយសារពួកគេហុក។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានលើកឡើងថា «ចាស់ៗខ្មែរមួយចំនួនពិបាកសម្របខ្លួនជាមួយអាហារបស្ចិមប្រទេស ដូច្នេះអាហារទាំងអស់នេះពិតជាល្អសម្រាប់ផ្គត់ផ្គង់ការហូបចុករបស់ពួកគេមួយរយៈ ហើយក្រោយមកពួកគេនឹងរៀនសម្របតាមអាហារ, បាទខ្ញុំក៏ស្នាក់នៅបរទេសដែរ ប៉ុន្តែខ្ញុំដឹងពីអារម្មណ៍មនុស្សចាស់ពេលទៅប្រទេសផ្សេង។ ពួកគេ​មានកំហុស ប៉ុន្តែ​ ប្រសិនបើ​អ្នកជា​ជនជាតិខ្មែរ ខ្ញុំគិតថា អ្នកប្រហែលជា​បានដឹងពីអារម្មណ៍របស់ពួកគេ ​ពេលទៅ​លេងនៅ​បរទេស។ តែក្នុងនោះ គេក៏បាននិយាយថា៖ «របស់របរ ឬអាហារ គឺអ្នកអាចទិញ និងរកបាននៅក្នុងប្រទេសអូស្ត្រាលី ដូច្នេះមិនចាំបាច់យកតាមខ្លួន នៅពេលដែលពួកគេមកទីនេះទេ។ ទៅហាងអាស៊ី ហើយធ្វើម្ហូបនៅផ្ទះទៅ, នេះ​ជា​ប្រទេស​អូស្ត្រាលី មិន​មែន​សហរដ្ឋ​អាមេរិក​ទេ ហើយ​ប្រទេស​នេះ​មាន​ហាង និង​ភោជនីយដ្ឋាន​នៅ​អាស៊ី​ជាច្រើន ដែលមានទីតាំងក្បែរតំបន់រស់នៅរបស់អ្នក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×