Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ព្រមានពីគ្រោះ.មហ.ន្ដរាយ ប្រសិនបើរុស្ស៊ីប្រើប្រាស់នុយក្លេអ៊ែរ នៅអ៊ុយក្រែន

spot_img

រដ្ឋធានីកៀវ៖ ក្រោយពេល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអះអាង អំពីតំបន់រៀបចំការបោះឆ្នោតប្រជាមតិ ដែលរងនូវការរិះគន់យ៉ាងនោះមក សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ក៏បានព្រមាន អំពីគ្រោះ.មហន្ដ.រាយយ៉ាងធ្ងន់ធរ ប្រសិនបើ ក្រុងមូស្គូ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។

សារព័ត៌មាន Euronews បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ថា ការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ចំនួន៤របស់អ៊ុយក្រែន នាភាគខាងកើត ប្រទេសនេះ មានគោលបំណងដាក់បញ្ចូលដែនដីគ្រប់គ្រងដោយកម្លាំងរបស់ក្រុងមូស្គូ ទៅជាទឹកដីរបស់រុស្ស៊ី។ រីឯសភារុស្ស៊ី អាចនឹងដាក់បញ្ចូលជាផ្លូវការ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

តាមរយៈការដាក់បញ្ចូលតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ទៅក្នុងប្រទេសរុស្ស៊ី នោះ ក្រុងម៉ូស្គូ អាចនឹងបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកតំបន់ទាំងនោះ ដូចជា ការវាយប្រហារ ដោយផ្ទាល់ ទៅលើប្រទេសរុស្ស៊ី ដែលជាការព្រមានដល់ក្រុងកៀវ (Kyiv) និង សម្ពន្ធមិត្តលោកខាងលិច។

លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ក្រុងវ៉ាស៊ីនតោន អាចនឹងឆ្លើយតប ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ សហរដ្ឋអាមេរិក នឹងបង្ហាញនូវផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត ដល់ក្រុងមូស្គូ ប្រសិនបើក្រុងវ៉ាស៊ីនតោន ត្រូវប្រឈមមុខ។

លោក ទីប្រឹក្សាសន្ដិសុខជាតិ សហរដ្ឋអាមេរិក បានប្រាប់ដល់ទីកម្មវិធីទូរទស្សន៍ ជួបសារព័ត៌មានរបស់ NBC ថា «ប្រសិនបើរុស្ស៊ី ឆ្លងកាត់បន្ទាត់នេះ នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត សម្រាប់រុស្ស៊ី»។

ការព្រមានចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក បានធ្វើឡើង ក្រោយពេលមានការគំ.រាមកំ.ហែង អំពីអាវុធនុយក្លេអ៊ែរ ដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា រុស្ស៊ី នឹងប្រើប្រាស់អាវុធណាមួយ សម្រាប់ការពារទឹកដី និង ប្រជាជនរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើង ដោយផ្ទាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រោយសុន្ទរកថា ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដោយបញ្ជាក់ឡើងវិញនូវការអះអាងរបស់ក្រុងមូស្គូ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ ចំពោះការលុកលុយនេះ ដោយថា រដ្ឋាភិបាលជាប់ឆ្នោត នៅក្រុងកៀវ ត្រូវបានបង្កើតឡើង ដោយខុសច្បាប់ និង ជារបបណាហ្ស៊ីនិយម។

នៅពេលសួរ ថាតើរុស្ស៊ីនឹងមានហេតុផល សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារតំបន់ដែលបានបញ្ចូលជាទឹកដីរុស្ស៊ី នោះ លោករដ្ឋមន្រ្ដីក្រសួងការបរទេស បានបញ្ជាក់ ថា ទឹកដីរុស្ស៊ី រួមបញ្ចូលទាំងដែនដីផ្សេងទៀត ដែលបានដាក់បញ្ចូល តាមរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី នៅពេលអនាគត «ស្ថិតក្រោមការការពារយ៉ាងពេញលេញរបស់រដ្ឋ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×