Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលប៉ាគីស្ថាន តំណាងប្រទេសជិត ១០០ គាំទ្រសកម្មភាពរបស់ចិន ខណៈសន្ធិសញ្ញាទប់ស្កាត់មិនឲ្យ ពូទីន ប្រើលុយក្លេអ៊ែរ មានតិចណាស់

spot_img

ប៉ាគីស្ថាន ៖ ប្រទេសប៉ាគីស្ថាន តំណាងឱ្យប្រទេសជិត៧០ បានថ្លែងសុន្ទរកថារួមក្នុងកិច្ចប្រជុំលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើនៅក្រុងហ្សឺណែវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ រំលេចខ្លឹមសារថា ការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់បណ្តាប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសមានអធិបតេយ្យភាព ជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

បើតាមបណ្ដាញព័ត៌មានក្នុងស្រុករបស់ចិន ចេញផ្សាយថា រដ្ឋាភិបាលប៉ាគីស្ថានសង្កត់ធ្ងន់ថា កិច្ចការហុងកុង ស៊ីនជាំង និងស៊ីចាំង ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ពួកយើងប្រឆាំងចំពោះអ្វី ដែលធ្វើឱ្យបញ្ហាសិទ្ធិមនុស្សក្លាយទៅជាបញ្ហានយោបាយ និងការអនុវត្តស្តង់ដារពីរ ក៏ដូចជាប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស។

ជាមួយគ្នានេះដែរ មានប្រទេសជាង ២០ ផ្សេងទៀត បានថ្លែងសុន្ទរកថាដោយឡែកពីគ្នា ដើម្បីសម្តែងការគាំទ្រចំពោះប្រទេសចិន ពោលគឺ សរុបទៅមានប្រទេសជិត១០០ បានសម្តែងការយោគយល់ និងគាំទ្រចំពោះ គោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសចិន តាមរយៈវិធីខុសៗគ្នា។

បច្ចុប្បន្ន អ្នកតាមដានអន្តរជាតិ បានមើលឃើញថា បញ្ហាក្ដៅគគុកផ្នែកនយោបាយ បាននិងកំពុងកើតមាន ដែលធ្វើឲ្យមជ្ឈដ្ឋានពិភពលោកមានការព្រួយបារម្ភ រហូតខ្លាចថា នឹងឈានទៅដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនោះ រួមមាន គឺ១- សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដោយមានក្រុមបក្សសម្ព័ន្ធប្រកាន់ជំហររៀងៗខ្លួន, ២-ជម្លោះកោះតៃវ៉ាន់ ដែលចិននៅតែប្ដេជ្ញាអះអាងថា ជាផ្នែកមួយរបស់ចិន ហើយអាមេរិក ការពារតៃវ៉ាន់ក្នុងដំណើរឆ្ពោះទៅកាន់ឯករាជ្យ។

បើនិយាយអំពីសង្គ្រាមដែលបញ្ឆេះរហូតដល់នាំឲ្យប្រើលុយក្លេអ៊ែនោះ ក្រុមប្រទេសអ្នកគ្រប់គ្រងការសាយភាយអាវុធបរមាណូ ឬអាវុធនុយក្លេអ៊ែរ បានលើកឡើងថា មិនមានសន្ធិសញ្ញាច្រើនទេដែលអាចគ្រប់គ្រង ឬដាក់កម្រិតលើប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន សម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញថា លោក សារុន អាន់ ស្គ័រសូនី (Sharon Ann Squassoni) សាស្ត្រាចារ្យស្រាវជ្រាវកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ ចកជី វ៉ាស៊ីនតោន (George Washington) បាននិយាយថា រឿងតែមួយគត់ដែលអាចរារាំងរុស្ស៊ី ពីការធ្វើបែបនោះ (ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ) គឺថា មានតែបទដ្ឋានហាមឃាត់មិនប្រើប្រាស់អាវុធនេះ ចាប់តាំងពីសហរដ្ឋអាមេរិកបានប្រើវា ប្រឆាំងនឹងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីក្នុងសង្គ្រាមលោកលើកទីពីរមកម៉្លេះ។

ប៉ុន្តែនៅពេលនេះ មិនមានសន្ធិសញ្ញាច្រើនទេ ដែលពិតជាអាចគ្រប់គ្រង ឬកំណត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីបាន, នៅទីបំផុត វានឹងស្ថិតនៅក្នុងដៃរបស់ប្រធានាធិបតីពូទីន ដដែល៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×