Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញានេះ

spot_img

ភ្នំពេញ៖ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង ១០:០០នាទីតទៅ នៅអគារ ក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់។

ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” នឹងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ន, ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍, CTN, ប៉ុស្តិ៍ លេខ ៩, ប៉ុស្តិ៍លេខ ៣, Town, Fresh News និង Page Samdech Techo Hun Sen, Cambodian Prime Minister។

ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ពោរពេញទៅដោយការតស៊ូ អត់ធន ពុះពារគ្រប់ឧបសគ្គ ដើម្បីក្រេបយកចំណេះ វិជ្ជា ដែលផលិតដោយសមាគមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលនឹងដាក់សម្ពោធនៅទី២៨ ខែកញ្ញា ឆ្នាំ២០២២  ជាថ្ងៃដែលបងប្អូន កូន ក្មួយ ចៅ ចៅទួត របស់សម្តេច ទន្ទឹងរង់ចាំបានមកដល់ហើយ៕

spot_img
×