Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍៖ ភ្ញៀវសរុបជាង ១លាន ២សែននាក់ បានដើរលេងនាឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

spot_img

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរសរុបជាង ១លាន ២សែននាក់ បានដើរលេងកម្សាន្ត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ដែល​នៅក្នុងនោះ ខេត្តបាត់ដំបង សៀមរាប និងកែប ទទួលបានភ្ញៀវទេសចរច្រើនជាង។

នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាយើងទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេសចំនួន ១,២៥លាននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤លាននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១ម៉ឺន ៤ពាន់ ៤៧៩នាក់។

ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង ៥ (Top ៥) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖

* ខេត្តបាត់ដំបងជាង ២១ម៉ឺននាក់

* ខេត្តសៀមរាបជាង ១៤ម៉ឺននាក់

* ខេត្តកែបជាង ១១ម៉ឺននាក់

* ខេត្តពោធិ៍សាត់ជាង ៩ម៉ឺននាក់

* ខេត្តព្រះសីហនុជាង ៨ម៉ឺននាក់។

តួលេខនេះមានកំណើន៨៩,៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា សម្រាប់រយៈពេល៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខសណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរ និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើន មានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួន៕

spot_img
×