Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នាំព្រះរាជបន្ទូលព្រះមហាក្សត្រ និងសម្ដេចម៉ែ ជូននាយករដ្ឋមន្ត្រីជប៉ុន និងភរិយា លោក អាបេ

spot_img

ជប៉ុន ៖ ជំនួបសម្តែងការគួរសមជាមួយ លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ក្នុងពិធីបុណ្យសពថ្នាក់ជាតិលោក អាបេ មួយនេះ, មានពេលមិនយូរប៉ុន្មាននោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំនូវព្រះរាជបន្ទូលព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរាជរដ្ឋាភិបាលជប៉ុន និងក្រុមគ្រួសាររបស់លោក អាបេ ចំពោះការបាត់បង់បញ្ញាជនសំខាន់មួយនេះ។

ដោយម្នាក់ៗសុទ្ធតែរវល់ ពោលគឺ នាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់លោក អាបេ កំពុងមមាញឹកនឹងកិច្ចការបុណ្យសពរបស់លោក អាបេ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នោះ សម្ដេចតេជោ ហ៊ុន សែន ជួបសម្តែងការគួរសមដល់ឥស្សរជនទាំងពីររូបនេះ មិនបានយូរឡើយ ប៉ុន្តែទោះជាយ៉ាងណា សម្ដេចបានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មរណភាពរបស់ លោក ស៊ីនហ្សូ អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាមិត្តភក្ដិប្រជាជនកម្ពុជាទាំងមូលផងដែរ។ លោក អាបេ ជាមេដឹកនាំមួយរូប ដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់កម្ពុជា ដែលមិនអាចបំភ្លេចបាន។

សូមបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ (Shinzo Abe) ត្រូវបានខ្មាន់កាំភ្លើងបា.ញ់ប្រ.ហារ កាលពីថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០២២ ( ម៉ោងប្រហែល ១១ :៣០ នាទី ម៉ោងក្នុងស្រុក ) ខណៈពេលលោកកំពុងថ្លែងសុន្ទរកថា នៅទីក្រុងណារ៉ាភាគខាងលិច ប្រទេស ជប៉ុន។

កាលនៅមានជីវិត លោក ស៊ីនហ្សូ អាបេ (Shinzo Abe) គឺជាអ្នកនយោបាយជប៉ុនល្បីឈ្មោះ បានជាប់ឆ្នោតឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យជប៉ុន ពីឆ្នាំ ២០០៦ ដល់ ២០០៧ និងជាប់ឆ្នោតឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ជាថ្មីម្ដងទៀត ពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០២០។

លោក អាបេ បានប្រកាសលាលែងពីតំណែងនៅ ខែសីហា ឆ្នាំ២០២០ ដោយសារតែជំងឺរលាកពោះវៀនធំធ្វើទុក្ខ ដែលនៅពេលនោះ លោក យូស៊ីហ៊ីដេ សូហ្កា (Yoshihide Suga) បានបន្តតំណែងជានាយករដ្ឋមន្ត្រីជប៉ុនពីលោក អាបេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×