លោក មួន ម៉ារ៉ា អតីតតារាចម្រៀងល្បីល្បាញក្នុងអំឡុងឆ្នាំ ២០០៣ បច្ចុប្បន្ននេះ កំពុងតែមានសុភមង្គលជាមួយក្រុមគ្រួសារ ប្រពន្ធកូន ដោយលោកមានចំណងដៃកូន ២នាក់រួចហើយ ។
គេដឹងថា លោក មួន ម៉ារ៉ា បានរៀបការភរិយាឈ្មោះ អេង អ៊ីតា កាលពីឆ្នាំ ២០១៥ រហូតមកទល់ពេលនេះ សម្រស់ភរិយារបស់លោករូបនេះ នៅតែស្រស់ស្អាតគួរឱ្យកត់សម្គាល់ មិនចាញ់នារីក្រមុំប៉ុន្មានឡើយ ។
ជាមួយគ្នានេះដែរ ម្ចាស់បទ «អូនទៅភ្នំពេញ» ខាងលើ ក៏បានបង្ហោះរូបភរិយារបស់លោក ក្នុងឱកាសជួបជុំគ្រួសារលេងសប្បាយប៉ុន្មានសន្លឹក ព្រមទាំងសរសេរថា «ហេតុតែគេស្រីស្អាតក្មេង កូន២ហើយរាងនៅតែស្រឡូន ទៅណាមកណាគេស្មានតែក្រមុំ បើអីចឹងមានតែខ្ញុំហ្នឹងជាពូពេលដើរជាមួយ! ហាហា តែមិនអីទេអោយតែអូនស្អាតទោះបងយ៉ាងម៉េចក៏មិនអីដែរ ព្រោះបងដឹង អូន ស្រលាញ់ផ្កាប់មុខលើបងតែម្នាក់គត់»៕ សាវុធ