Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តីគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាពីថ្ងៃទី៤-៦ ខែតុលា

spot_img

ភ្នំពេញ៖ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marreo Cruz) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមកម្មវិធី ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ។ បន្ទាប់ពីអញ្ជើញមកដល់កម្ពុជា គណៈប្រតិភូនិងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ។ គណៈប្រតិភូ ដឹកនាំដោយ ឯកឧត្តម នាយករដ្ឋមន្រ្តី នៃសាធារណៈរដ្ឋគុយបា និងមានបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាព និងមានជំនួបទ្វេភាគី និងពិធីជប់លៀងផ្លូវការ រៀបចំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា ក៏និងគ្រោងអញ្ជើញជំនួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជំនួបសម្តែងការគួរសមសម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×