Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីបរិស្ថាន ៖ ការប្រឡងប្រណាំង “ភូមិ ឃុំសង្កាត់មានសុវត្ថិភាព” នឹងជួយឱ្យពលរដ្ឋរស់នៅប្រកបដោយអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ

spot_img

ភ្នំពេញ៖ ឯកឧត្តម សាយសំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា តាមរយៈការប្រឡងប្រណាំង “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខណ្ឌ លក្ខខណ្ឌសម្បតិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយ ឱ្យភូមិ ឃុំ សង្កាត់ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី “ការប្រឡងប្រណាំង ភូមិ ឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយ៖ ការប្រឡងប្រណាំង” ភូមិ ឃុំសង្កាត់មានសុវត្តិភាព”នឹងធ្វើឱ្យទីប្រជុំជន លំនៅដ្ឋាន ទីផ្សារ និងក៏ដូចជាតំបន់ទេសចរណ៍ប្រកបដោយអនាម័យ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។ កន្លងមកក្រសួងរៀបចំយន្តការគ្រប់គ្រងសំណល់រឹងសម្រាប និងផ្ទេរមុខងារ ទៅដល់រដ្ឋបាល ស្រុក ក្រុង សំដៅកាត់បន្ថយសំណល់រឹង ។ ដើម្បីទ្រាំទ្រនៅយន្តការនេះក្រសួងបានផ្តល់បច្ចេកទេសក្នុងការបង្កើតទីលានចាក់សំរាម ឡាន និងផ្តល់ជាឡដុតសំរាមទៅដល់បណ្តាស្រុកមួយចំនួន។ ជាមួយគ្នានេះដែរតាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូលរួមថែរក្សាអនាម័យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងកិច្ចប្រជុំនេះដែរដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តចលនាប្រណាំងគោលនយោបាយ” ភូមិ ឃុំសង្កាត់មានសុវត្តិភាព ក្នុងក្របខណ្ឌលក្ខណៈទី៦ ”នេះឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំ ក៏ដូចជាផ្តល់អនុសាសន៍ ដល់ក្រសួងស្ថាប័នពាក់ព័ន្ឋក្នុងការបែងចែកតួនាទីភារកិច្ចការងារ និងក៏ដូចជាជំរុញឱ្យមានការ ផ្សព្វផ្សាយអប់រំដល់ អាជ្ញាធរ និងពលរដ្ឋដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និង ប្រសិទ្ធផលបន្ថែមទៀត។

ចំណែក ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថានបានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃ ភូមិ ឃុំសង្កាត់មានសុវត្តិភាព ហើយនិងរួមទាំងនីតិវិធីនិងដំណើរការជ្រើសរើសបេក្ខភាពជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមន្រ្តីដែលមកពីអន្តរក្រសួងនានា បានចូលរួមជជែកពិភាក្សាយ៉ាងផុលផុស ហើយដែលត្រូវបានឯករដ្ឋមន្រ្តី សាយសំអាល់វាយតម្លៃខ្ពស់ សម្រាប់ការយកមកអនុវត្តនៃគោលនយោបាយការប្រឡងប្រណាំង “ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ក្នុងក្របខណ្ឌលក្ខណៈទី៦ ”នេះកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នៅថ្ងៃខាងមុខ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×