Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ សាសនា បានដើរតួជាគន្លឹះក្នុងការកសាងសន្តិភាពផ្លូវចិត្ត និងសន្តិសុខសង្គម

spot_img

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គិតចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន តែងតែបានសហការជាមួយអ្នកដឹកនាំសាសនាធំៗ ក្នុងប្រទេសកម្ពុជា រៀបចំកម្មវិធីវេទិកាជាតិអន្តរសាសនា ដើម្បីបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើសកលលោក ទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ក្នុងទាសភាពសម័យទំនើប។

នេះជាការថ្លែងលើកឡើងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន សម្រាប់ ” វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស ” ដែលនឹងប្រព្រឹត្តធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយសម្ដេចអញ្ជើញធ្វើជាអធិបតី។

វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនេះ ខកខានធ្វើរយៈពេលពីរឆ្នាំហើយ ដោយសារការរាតត្បាតជំងឺកូវីដ-១៩, ប៉ុន្តែពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមឡើងវិញ ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស»។

សារៈសំខាន់ នៃកម្មវិធីនេះ សម្ដេចតេជោ ហ៊ុន សែន ចង់បង្ហាញថា ភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូសរ៉ាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។

ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×