Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជនជាតិ​ថៃ ៣​នាក់ និង​ថ្នាំញៀន ៦០០០​គ្រាប់ នៅ​ក្រុង​ប៉ោយ​ប៉ែត​

spot_img

​បន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥) បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនជាតិ​ថៃ ៣​នាក់ និង​ថ្នាំញៀន ៦០០០​គ្រាប់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​៤៥​នាទី​។​

​មន្ត្រីនគរបាល​មន្ទីរ​គ្រឿងញៀន​អគ្គស្នងការ​នគរបាល​ជាតិ បានឲ្យដឹងថា ក្នុង​ប្រតិបត្តិការ​ខាងលើ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈី​រ៉ាត់ ឆៃ​ស៊ែ​ង អាយុ ១៨​ឆ្នាំ ភេទ​ស្រី ជនជាតិ​ថៃ និង​វត្ថុតាង​ចាប់​យក​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ( wy)​ចំនួន​ប្រាំ​៦០០០​គ្រាប់​។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​ជួល​ស្នាក់នៅ​ការ​ស៊ីណូ​ស្តារ​វេ​ហ្គាស លេខ​៦០៩ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ថែមទៀត រួមមាន​ទី​១-​ឈ្នោះ លីម សាលិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ថៃ និង​ទី​២-​ឈ្មោះ បែន រា​ម៉ា​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×