Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី លែងផ្ដល់លិខិតឆ្លងដែន ដល់ពលរដ្ឋរបស់ខ្លួន ត្រូវជាប់ការកេណ្ឌទ័ព

រដ្ឋធានីមូស្គូ៖ រហូតមកដល់ពេលនេះ បុរសជនជាតិរុស្ស៊ី ដែលមានអាចចូលបម្រើការងារ ជាកងទ័ព កំពុងតែភ័យខ្លាច ពីការកេណ្ឌទៅច្បាំង នៅក្នុងសង្គ្រាមអ៊ុយក្រែន ហើយមនុស្សរាប់សែននាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសកំណើត ឆ្ពោះទៅកាន់ប្រទេសជិតខាង ចាប់តាំងពីប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានចេញបញ្ជាឲ្យកេណ្ឌទ័ព រហូតដល់៣០០ ០០០នាក់ សម្រាប់បញ្ជូនកាន់សមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន។

បណ្ដាញទូរទស្សន៍ ABC បានផ្សាយ កាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា ថា ចាប់តាំងពីប្រធានាធិបតី លោក ពូទីន បានចេញបទបញ្ជាឲ្យកេណ្ឌទ័ព បញ្ជូនទៅកាន់សមរភូមិប្រយុទ្ធប្រឆាំងនឹងកងទ័ពក្រុងកៀវ នៅក្នុងប្រទេសអ៊ុយក្រែន នោះមក បុរសជនជាតិរុស្ស៊ី មានអាយុគ្រប់ សម្រាប់ចូលជាទាហាន មានការភ័យខ្លាចយ៉ាងខ្លាំង ហើយនាំគ្នារត់ភៀសខ្លួន ចេញពីប្រទេសកំណើត។ នៅក្នុងចំណោមប្រជាជនរុស្ស៊ី កំពុងរត់ភៀសខ្លួនទាំងនោះ មានចំនួន ជាង ១០០ ០០០នាក់ បានរត់ភៀសខ្លួន ទៅកាន់ប្រទេសហ្សកហ្ស៊ី និង ជិត ១សែននាក់ រត់ទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយប្រហែលជាង ៦៦ ០០០នាក់បានរត់ទៅកាន់តំបន់អឺរ៉ុប។ ក្រៅពីនេះ ក៏មានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានឆ្លងដែន ទៅកាន់ប្រទេសជិតខាង។

សារព័ត៌មាន The Moscow Times បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៨ ខែកញ្ញា ថា គេហទំព័ររបស់រដ្ឋាភិបាល បានចេញផ្សាយ កាលពីថ្ងៃពុធ ថា ក្រុងមូស្គូ នឹងមិនផ្ដល់លិខិតឆ្លងដែន ដល់ប្រជាជនរុស្ស៊ី ដែលត្រូវកេណ្ឌឲ្យធ្វើជាទាហាន ដោយសារការភ័យខ្លាច ជុំវិញការរឹតបន្ដឹងលើការធ្វើដំណើរកើនឡើង ហើយមនុស្ស រាប់សែននាក់ បានរត់ភៀសខ្លួន ចេញពីប្រទេសកំណើតរបស់ពួកគេ។

គេហទំព័ររបស់រដ្ឋាភិបាលក្រុងមូស្គូ បានបញ្ជាក់ ថា «ប្រសិនបើប្រជាពលរដ្ឋរុស្ស៊ី ណាម្នាក់ ត្រូវបានកោះហៅឲ្យចូលទៅបម្រើកងទ័ព ឬ ទទួលបានលិខិតកោះហៅ សម្រាប់ការកេណ្ឌទ័ព ពលរដ្ឋរុស្ស៊ី រូបនោះ នឹងត្រូវបានទទួលការបដិសេធផ្ដល់លិខិតឆ្លងដែន»។

ការចេញបទបញ្ជារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រកាសឲ្យកេណ្ឌទ័ព ដើម្បីទៅជួយគាំទ្រដល់កម្លាំងទាហានក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែប្រជាជនរុស្ស៊ី មានការភ័យខ្លាច ហើយមនុស្ស រាប់សែននាក់ បានរត់ភៀសខ្លួន ឆ្លងដែនចូលទៅក្នុងប្រទេសជិតខាង ដើម្បីគេចចេញពីការកេណ្ឌទ័ពនេះ។

ប្រជាជនរុស្ស៊ីជាច្រើន មានការភ័យខ្លាច ថា បុរសមានអាយុសម្រាប់ចូលបម្រើការងារ ជាយោធា នឹងត្រូវរារាំង មិនឱ្យចាកចេញពីប្រទេសរុស្ស៊ី។ សេចក្ដីរាយការណ៍ ជាច្រើន បានអះអាង ថា អ្នកខ្លះបានចាកចេញពីប្រទេសរួចហើយ ប៉ុន្ដែមានជនជាតិរុស្ស៊ី តែមួយភាគតូចប៉ុណ្ណោះ កាន់លិខិតឆ្លងដែន អាចចាកចេញពីប្រទេសបាន។

ជនជាតិរុស្ស៊ី អាចរត់ភៀសខ្លួន ទៅកាន់ប្រទេសអាមេនី (Armenia), បេឡារុស (Belarus), កាហ្សាក់ស្ថាន (Kazakhstan) និង គីជីសស្ថាន (Kyrgyzstan) ចាប់តាំងពីប្រធានាធិបតី លោក ពូទីន ចេញបញ្ជាឲ្យកេណ្ឌទ័ព ចំនួន៣០០ ០០០នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×