ប៉េកាំង៖ អាជ្ញាធរបាននិយាយថា អគ្គីភ័យឆាបឆេះភោជនីយដ្ឋានបានសម្លាប់មនុស្ស ១៧នាក់ កាលពីថ្ងៃពុធ (២៨ កញ្ញា) នៅក្នុងទីក្រុង ឆាងឆុន(Changchun) ភាគឦសានប្រទេសចិន។

យោងតាមការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគណៈកម្មាធិការគ្រប់គ្រងតំបន់នេះ បានឱ្យដឹងថា អគ្គិភ័យនេះត្រូវបានគេរាយការណ៍ថាប្រហែលម៉ោង 12.40 យប់នៅក្នុងផ្នែកបច្ចេកវិទ្យាខ្ពស់នៃតំបន់ឧស្សាហកម្ម Changchun New Area ។

នាយប៉ុស្តិ៍បានបន្តថា មនុស្សបីនាក់ផ្សេងទៀតបានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ មូលហេតុនៃការឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ Changchun គឺជាមជ្ឈមណ្ឌលផលិតរថយន្ត និងជារដ្ឋធានីនៃខេត្តជីលីន( Jilin) ។ ប្រភព៖ AP

