ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ ២ ០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងអនុម័តតាមរបៀបវារៈមួយចំនួនដូច ខាងក្រោម៖
១- ការពិនិត្យសំណើសុំប្រកាសទទួលស្គាល់៖ ឯកឧត្តម ហេង ប៊ុនថាន់ តំណាងរាស្រ្តថ្មីមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព និងឯកឧត្តម នុត ជា តំណាងរាស្រ្តថ្មីមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
២- ការពិនិត្យសំណើសុំជ្រើសតាំង÷ ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា និងលោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ។
៣- ការពិនិត្យសំណើសុំបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារ ទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ក្នុងរបៀបវារៈសម័យប្រជុំ រដ្ឋសភា លើកទី៨ នីតិកាលទី៦។
៤- ការពិនិត្យសេចក្តីព្រាងរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៦។
៥- ការពិនិត្យសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ចំនួន៣រូប ដែលមានរាយនាមដូចតទៅ៖. ឯកឧត្តម ពេជ្រ ជីវ័ន អាយុ ៦៩ឆ្នាំ ឯកឧត្តម សៀង ស៊ុតថង អាយុ ៧០ឆ្នាំ និងឯកឧត្តម ស៊ូ ភិរិន្ទ អាយុ ៧០ឆ្នាំ
៦- ការកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ និងរបៀបវារៈសម័យប្រជុំលើកទី៨ នីតិកាលទី៦៕ រក្សាសិទ្ធិដោយៈចេស្តារ







