Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការចេញដីកាឃុំខ្លួន អ្នកយកព័ត៌មានអង្គភាព សង្គមអភិវឌ្ឍន៍ម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ និងប្រើប្រាស់អាវុធខុសច្បាប់

spot_img

ខេត្តកណ្តាល ៖ តុលាការចេញដីកាឃុំខ្លួនអ្នកយកព័ត៌មានឱ្យអង្គភាព«សង្គមអភិវឌ្ឍន៍»ម្នាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តិចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បានថ្លែងឲ្យដឹងថា ជនត្រូវចោទឈ្មោះញឹក សុវុត្ថា ហៅស្រួច ហៅថាច (មានសារធាតុញៀន) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកសារព័ត៌មានសង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកឯ ជនរងគ្រោះមានចំនួន០២នាក់ ទី១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នកបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន) និងទី២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាចុងភៅរោងការ នៅភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡែនឌ័រ) ។

សូមរំលឹកថា ជនជាប់ចោទនេះ ដោយសារខឹងប្រពន្ធរបស់ខ្លួន ក៏ទាញកាំភ្លើងបាញ់ពីភ្នំពេញ រហូតដល់ទឹកដីស្រុកអង្គស្នួលអស់ជាច្រើនគ្រាប់ បង្កឱ្យមានអ្នករងរបួសផងដែរ ដែលប្រព្រឹត្តនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី ចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ហើយត្រូវបាននគរបាលស្រុកអង្គស្នួលក្របួចកជាប់កាលពីល្ងាចថ្ងៃទ២៨ ខែកញ្ញា ឆ្នាំ២០២២ ។

ជនត្រូវចោទឈ្មោះញឹក សុវុត្ថា ហៅ ស្រួច ត្រូវបានជាប់ចោទពីបទ “កាន់កាប់អាវុធ និងប្រើប្រាស់អាវុធខុសច្បាប់ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(បា.ញ់ឡាន) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ មាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×