Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ណែនាំឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវតែចុះបង្ក្រាបល្បែងស៊ីសង កុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែក បានធ្វើនោះទេ

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃនេះ បានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ ធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង​ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើស ដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ​ត្រូវ​ស្រាវ​ជ្រាវ​យក​ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស​ត្រូវ​មាន​ការ​ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ​ច្បាប់ ជាពិសេស​កុំ​ឱ្យកូ​ន​ចៅ​របស់​យើង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែអំ​ពើ​ខុស​ច្បាប់​ទាំង​អស់​នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា “រឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
សម្តេចតេជោបានថ្លែងថា បើទោះបីកម្ពុជាមិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជាទៅជាជម្រករបស់ភេរវកម្ម។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់់ថា ផ្នែកខាងសមត្ថកិច្ចរបស់យើង ត្រូវយកចិត្តទុកដាក់ វ៉ៃឲ្យចំមេខ្លោងកន្ទុយលេខ។ កន្ទុយលេខ បើយោងតាមអ្វីដែលចំណាំ មានអ្នកដើរកត់លក់ ប៉ុន្ដែមេធំនៅក្រោយ មេធំនេះហើយ ទើបជាគោលដៅពិតប្រាកដ។សម្ដេចតេជោ ហ៊ុន សែន ក៏បានសំណូមពរប្រជាពលរដ្ឋ កុំលេងតទៅទៀត ទុកលុយឲ្យកូនទៅរៀន និងទុកលុយទិញសៀវភៅឲ្យកូន ឬក៏ត្រូវបំប៉នសុខភាព ព្រោះថា ល្បែងមិននាំមកនូវជោគជ័យណាមួយ សម្រាប់ជីវិតផ្ទាល់ខ្លួន និងជីវិតក្រុមគ្រួសារនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរបាយការណ៍ គ្រាន់តែរាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាង២ពាន់ទីតាំង ដែលត្រូវបានបិទ ហើយទីតាំងដែលត្រូវបានបិទនោះ សូមឲ្យបិទជាស្ថាពរកុំបើកឡើងវិញ។សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមឲ្យបន្ដចុះបង្ក្រាបទីតាំងល្បែង ឲ្យដូចភ្លៀងរលឹម ហើយបើនិយាយពីគោលដៅ ដែលត្រូវចុះបង្ក្រាបនោះ ក៏វាមិនច្រើននោះទេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានចំពោះក្រុមហ៊ុន ដែលមានឆ្នោតស្របច្បាប់ទាំងឡាយ ប្រសិនបើបង្កើតក្រុមឡូតូ ឬបង្កើតឲ្យមានកន្ទុយលេខ គឺប្រទះនឹងការបិទចោលទាំងស្រុង ព្រោះវាគ្មានចំណូលអ្វីប៉ុន្មានទេ សម្រាប់ចំណូលជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សូមផ្ដាំទៅក្រុមហ៊ុន ដែលបើកឆ្នោតទាំងប៉ុន្មាន បើសិនជាឆ្នោតរបស់ខ្លួនត្រូវបានលេង ជាល្បែងកាត់កង គឺប្រឈមនឹងការបិទ ហើយការបិទលើកនេះ គឺបិទចោទទាំងអស់តែម្ដង៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×