ញ្ជើញជាអធិបតីក្នុងពិធី «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ ” សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា យើងវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសាសនាទាំង ៣ ដែលបានចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះ, ហើយរាជរដ្ឋាភិបាល ត្រូវការ ការចូលរួម ពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជា។
ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២, កម្មវិធីវេទិកាជាតិអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ, ប៉ុន្តែកាលពីឆ្នាំ២០២០-២០២១ ពិធីដ៏ធំមួយនេះ ត្រូវបានអាក់ខានដោយការគំរាមកំហែងពីវិបត្តិកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំពិតជារីករាយដែលបានអញ្ជើញចូលរួមក្នុងវេទិកាជាតិអន្តរសសាសនាប្រឆាំងការជួញដូរមនុស្សលើក ទី០៦ នេះ, ហើយក៏សូមប្រកាសយកថ្ងៃទី ២០ ខែសីហា ជារៀងរាល់ឆ្នាំ ប្រារព្ធនូវ ទិវាជាតិអន្តរសសាសនា ប្រឆាំងការជួញដូរមនុស្ស។
ទោះបីបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកក្នុង ចំណោមប្រទេសគួរព្រួយបារម្ភ ប៉ុន្តែសម្តេចតេជោ បានគូសបញ្ជាក់ថា ការជួញដូរមនុស្ស គឺ មិនមែនមាន តែប្រទេសកម្ពុជានោះទេ ហើយតាំងពីមុនមក កម្ពុជាបានខិតខំប្រយុទ្ធប្រឆាំង ទប់ស្កាត់រួចទៅហើយ, ឥឡូវនេះ រាជរដ្ឋាភិបាល ត្រូវ ការការចូលរួម ពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស, រឿងនេះ ប្រសិនបើគ្មានការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់យើងនឹងត្រូវគេអាចបកស្រាយ អាក្រក់បំផុតនៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តាំផ្ញើថា សូមឱ្យឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នា ទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង ស៊ីសងខុសច្បាប់ និងជនប្រព្រឹត្តបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ ត្រូវ ស្រាវ ជ្រាវ យក ជនប្រព្រឹត្តបទល្មើស នៃការជួញដូរមនុស្សទៅផ្តន្ទាទោសតាមច្បាប់ ជាពិសេសត្រូវមានការត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសលទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការច្បាប់ ជាពិសេសកុំឱ្យកូនចៅរបស់យើង ក្លាយជាអ្នករងគ្រោះ ដោយសារតែអំពើខុសច្បាប់ទាំងអស់នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជម្រក នៃអំពើភេរវកម្ម និងធ្វើការគ្រប់គ្រងសោយអាវុធឱ្យត្រឹមត្រូវ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













