Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលេង​ល្បែង​អាប៉ោង ២​នាក់​ត្រូវបាន​នគរបាល​ស្រុក​សំរោង​ទង បង្ក្រាប​និង​ដកហូត​បាន​វត្ថុតាង មួយចំនួន​

spot_img

​កំពង់ស្ពឺ ៖ អ្នកលេង​អាប៉ោង ២​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ​កម្លាំង​ជំនាញ​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំ​បូ ង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​នគរបាល ស្រុក​សំរោង​ទង បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​សន្តិសុខ ស្រុក​ចុះបង្ក្រាប​ទីតាំង​បើក​លេង​ល្បែងស៊ីសង​(​អាប៉ោង​) នៅ​ចំណុច​ព្រៃ​ខាងត្បូង ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង​និង​ឃាត់​មុខសញ្ញា​ចំនួន ២ នាក់​រួម​និង​វត្ថុតាង​។​

​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃុត សុផល អធិការ​ស្រុក បានឲ្យដឹងថា ទីតាំង​បើក​លេង​ល្បែង​អាប៉ោង​ខាងលើនេះ គឺ​លោក​ទទួល​ព័ត៌មាន​បាន​យូរ​មក​ហើយ តែ​ដាក់​កម្លាំង​ចុះបង្ក្រាប​បែកការណ៍​ទើប​ថៃ្ង​នេះ អស់លក្ខណ៍​សមត្ថកិច្ច​ក្របួច​បាន​តែ​ម្ដង ក្នុងនោះ​ឃាត់​បាន​មុខសញ្ញា​អ្នកលេង ៖ ១-​ឈ្មោះ ឈុន យ៉ែម ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ២-​ឈ្មោះ ចាន់ វ៉ាន់​ហន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ​(​អ្នក​បាញ់អាប៉ោង​) នៅ​ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឹ​។​

​វត្ថុតាង​ដកហូត​បាន​រួម​មានៈ គ្រាប់ អាប៉ោង​មួយ ចានទ្រនាប់​សម្រាប់​បាញ់អាប៉ោង​មួយ ម៉ូតូ​៣​គ្រឿង​។ ​ប​ច្ច​ប្បន្ន​កម្លាំង​ជំនាញ​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×