Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ យកកាំ.បិតកា.ប់ម៉ូតូគូទំនាស់ ដោយសារខឹងនឹងក្រុមជនរងគ្រោះ ដែលតែងតែឌឺដងដាក់ខ្លួន និងសង្សារ

spot_img

សៀមរាប ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីបទ “ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស” (យកកាំបិតកាប់ម៉ូតូ) ។

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០០និង០៥នាទី នៅចំនុចខាងជើង ឈាបនដ្ឋានវត្តស្វាយ ចម្ងាយ១៥ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យ០២នាក់ រួមទាំងបក្ខពួក(គេចខ្លួន) បានរួមគ្នាធ្វើសកម្មភាព យកកាំ.បិតដាវ និងកាំបិតខ្វែវកា.ប់ទៅលើម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ផ្លាកលេខ សៀមរាប ១AD-២៣៨៣ លេខតួ+លេខម៉ាស៊ីន ៥៤២៨២៩៦ របស់ជនរងគ្រោះឈ្មោះ អាំង ប៊ុនថាវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលឲ្យបែកក្បាលម៉ូតូខ្ទេច បែកបាក់អាវទាំងសងខាង បែកស្តុបក្រោយ ដាច់កាតាប៊ូពាក់ស្លាកលេខ ពីម៉ូតូ បែកបាក់កង់មុខ និង កាប់លើម៉ូតូ០១គ្រឿងទៀតម៉ាក EXCITER ពណ៌ខ្មៅក្រហម ស៊េរី២០១៦ ពាក់ផ្លាកលេខ បាត់ដំបង ១AE-៧៤៩ លេខតួ ១៧១៤៩ លេខម៉ាស៊ីន ៤១២៥៦ របស់ជនរងគ្រោះឈ្មោះ ញួស វិឈិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យខូតខាតអាវម៉ូតូសងខាង កុងទ័រ ស្តុបមុខ ស្ទើរខូចខាតទាំងស្រុង ។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដដែល បន្ទាប់ពីទទួលបណ្តឹង និងបំភ្លឺសាក្សីរួច កម្លាំងយើងក៏បានកំណត់អត្តសញ្ញាណជនសង្ស័យ ហើយនាំខ្លួនជនសង្ស័យខាងលើទាំងពីរនាក់ ជាបន្តបន្ទាប់យកមកសួរនាំ ។

ក្រោយពីសួរនាំ៖ ជនសង្ស័យ ឈ្មោះ ឌ .វ.រ.យ បានឆ្លើយសារភាពថា ខ្លួនបានខឹងនឹងក្រុមជនរងគ្រោះដែលតែងតែឌឺដងដាក់ខ្លួន និងសង្សារ ហើយក៍បានបើកម៉ូតូឌុបបក្ខពួកទៅកាប់លើម៉ូតូជនរងគ្រោះពិតប្រាកដមែន ។

ជនសង្ស័យឈ្មោះ ពៅ សំណាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមឌុបបក្ខពួក ប៉ុន្តែមិនបានកាប់ម៉ូតូជាមួយ និងបក្ខពួក(ដែលគេចខ្លួន) នោះទេ ។

វត្ថុតាងដកហូតបាន ម៉ូតូចំនួន០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖​សុទ្ធលី

spot_img
×