Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដា្ឋនផលិតកម្មសត្វ៖ ការចិញ្ចឹមជ្រូក អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន

spot_img

ភ្នំពេញ៖ អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ ជូនដំណឹងថា វិស័យចិញ្ចឹមសត្វនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើនឡើង៣៩% នៅឆ្នាំ២០២១ ដោយមានការវិនិយោគក្នុងទ្រង់ទ្រាយពីមធ្យមទៅធំ ជាពិសេសការចិញ្ចឹមជ្រូក ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចនាំចេញទៅក្រៅប្រទេសបាន។

អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់បន្ថែមថា ដើម្បីជំរុញការនាំចេញសត្វ និងផលិត​ផលសត្វទៅកាន់ទីផ្សារចិននាពេលអនាគត អគ្គនាយកដា្ឋនសុខភាពសត្វ និងផលិតកម្មសត្វ បានអំពាវនាវដល់វិនិយោគគិនក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញសត្វ និងផលិតផលសត្វដូចជា ជ្រូករស់ គោរស់ សាច់ជ្រូក សាច់គោ សាច់មាន់ ស្បែកគោ ស្បែកជ្រូក និងផលិតផលផ្សេងទៀត អាចធ្វើការស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដោយបញ្ជាក់ពីប្រភេទសត្វ និងផលិតផលសត្វឱ្យបានច្បាស់លាស់ទៅតាមប្រភេទនីមួយៗ ដើម្បីឱ្យអគ្គនាយកដ្ឋានមានលទ្ធភាពរៀបចំបែបបទពាក់ព័ន្ធផ្សេងៗសុំការអនុញ្ញាតពីភាគីចិន ដើម្បីចុះមកត្រួតពិនិត្យ និងវាយតម្លៃហានិភ័យនិងឈានទៅរកការរៀបចំពិធីសារអនាម័យ និងកិច្ចព្រមព្រៀងក្នុងការនាំចេញ។

វិនិយោគគិនក្នុងវិស័យចិញ្ចឹមសត្វ និងផលិតផលសត្វ ដែលមានបំណងនាំចេញនូវសត្វ និងផលិតផលសត្វ អាចធ្វើការស្នើសុំមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមបញ្ជាក់ថា កន្លងមក កម្ពុជាបានចុះកិច្ចព្រមព្រៀង រៀបចំពិធីសារ និងបានដំណើរការនាំចេញនូវផលិត​ផលមួយចំនួនទៅកាន់ទីផ្សារប្រទេសចិន រួមមាន អង្ករ ម្សៅដំឡូងមី ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ពោត និងមៀនជាដើម៕

spot_img
×