Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចាប់ផ្ដើមហាមឃាត់រថយន្ដដឹកទំនិញធំៗ មកពីប្រទេសអមិត្តនានា ឆ្លងកាត់ទឹកដីរបស់ខ្លួន

រដ្ឋធានីមូស្គូ៖ ក្រោយពេលប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត កំពុងតែបង្កើននូវការដាក់ទណ្ឌកម្មជាថ្មី ប្រឆាំងនឹងក្រុងមូស្គូ ជុំវិញសកម្មភាពរុស្ស៊ី នៅលើប្រទេសអ៊ុយក្រែន នោះ ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានចេញក្រឹត្យជាបន្ទាន់មួយ ហាមឃាត់ដល់រថយន្ដដឹកនទំនិញធំៗ មកពីបណ្ដាប្រទេសលោកលិច ឆ្លងកាត់ទឹកដីរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាល ហាមឃាត់រថយន្តធំៗរបស់លោកខាងលិច ឆ្លងកាត់ទឹកដីរុស្ស៊ី។ បម្រាមនេះ បានចូលជាធរមានភ្លាមៗ ដោយអនុវត្តតែ សម្រាប់យានយន្ដដឹកទំនិញ និង អនុវត្ត សម្រាប់តែប្រទេសណាមានការរឹតបន្តឹងស្រដៀងគ្នា ប្រឆាំងនឹងរុស្ស៊ី ដោយសារតែការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន។

ដោយឡែក ប្រទេសហ្វាំងឡង់ដ៍ បានបញ្ជាក់ ថា រដ្ឋាភិបាលហែលស៊ីនគី (Helsinki) នឹងហាមឃាត់ដល់អ្នកទេសចរជាជនជាតិរុស្ស៊ី ចូលមកក្នុងប្រទេសរបស់ខ្លួន ចាប់ពីថ្ងៃសុក្រ តទៅ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល ក៏បានប្រកាស ពីការបិទព្រំដែនរបស់ខ្លួន ដល់អ្នកទេសចររុស្ស៊ី ចាប់ពីវេលាពាក់កណ្ដាលអធ្រាត្រ ម៉ោងក្នុងតំបន់។

លោក ផែកកា ហាអាវីស្ដូ (Pekka Haavisto) រដ្ឋមន្រ្ដីក្រសួងការបរទេសហ្វាំងឡង់ដ៍ បានថ្លែងប្រាប់ដល់សន្និសីទសារព័ត៌មានមួយ ថា ថ្វីបើមានការហាមឃាត់បែបនេះក្ដី ប៉ុន្ដែសម្រាប់ ការចូលមកក្នុងប្រទេសហ្វាំងឡង់ដ៍ សម្រាប់ សួរសុខទុក្ខគ្រួសារ ក៏ដូចជា ការបំពេញការងារ និង សិក្សា នៅតែអនុញ្ញាតដដែល៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×