Thursday, January 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រសៀលថ្ងៃសុក្រនេះ ម៉ោងនៅទីក្រុងមូស្គូ នឹងមានការចុះកិច្ចព្រមព្រៀងប្រគល់ទឹកដី ៤តំបន់ ពីអ៊ុយក្រែនទៅឱ្យរុស្ស៊ី

ទីក្រុងមូស្គូ ៖ វិមានក្រឹមឡាំងនៃប្រទេសរុស្ស៉ី បានប្រកាសឱ្យដឹងថា នៅវេលាម៉ោង ៣៖០០នាទីរសៀល ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងមូស្គូ) រដ្ឋាភិបាលខ្លួននឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបញ្ចូលដែនដីថ្មីៗ៤តំបន់នៅអ៊ុយក្រែន ចូលទៅក្នុងផ្នែកនៃសហព័ន្ធរុស្ស៉ី។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ នឹងត្រូវចុះហត្ថលេខា ជាមួយរដ្ឋបាលនៃដែនដីទាំង៤ នៅអ៊ុយក្រែន គឺ ដូណេត (Donetsk), លូហាន់ (Luhansk), ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia), និង ខឺសុន (Kherson), តំបន់ទាំង ៤ នេះ បានរៀបចំការបោះឆ្នោតប្រជាមតិ រួចហើយកាលពីពេលថ្មីៗនេះ ឃើញថាពលរដ្ឋទាំងអស់នៃតំបន់ទាំងនោះ គាំទ្រលើសលប់ឲ្យកាត់បញ្ចូលក្នុងការគ្រប់គ្រងរបស់រុស្ស៊ី ហើយក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើសេចក្ដីថ្លែងការណ៍អំពីសារៈសំខាន់នៃអធិបតេយ្យភាពទឹកដីរបស់រដ្ឋបាលរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីចន្លោះថ្ងៃទី២៣-២៧ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរដែលលើកបន្តុបដោយទីក្រុងមូស្គូ ប្រចាំនៅតំបន់ស្ថិតក្រោមការគ្រង់គ្រងរបស់កងទ័ពរុស្ស៉ី រួមមាន ដូណេត (Donetsk), លូហាន់ (Luhansk), ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia), និង ខឺសុន (Kherson) បានរៀបចំការធ្វើប្រជាមតិ ស្តីពីការចូលជាផ្នែកនៃប្រទេសរុស្ស៉ី, ហើយលទ្ធផល បានបង្ហាញថា ប្រជាជនចន្លោះ ៨០-៩០ភាគរយ នៃតំបន់ទាំង៤ សុទ្ធតែគាំទ្រឱ្យមានការបោះឆ្នោតប្រជាមតិ និងគាំទ្រទៅខាងរុស្ស៊ី ខណៈអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានហៅវាថាជាការបោះឆ្នោតក្លែងក្លាយ ហើយប្តេជ្ញាមិនទទួលស្គាល់ប្រជាមតិ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×