Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីរុស្ស៊ី បញ្ជាឲ្យកែតម្រូវកំហុសឆ្គង លើបទបញ្ជាកំណែនទ័ព

spot_img

រដ្ឋធានីមូស្គូ៖ ដោយសារតែប្រជាជនរុស្ស៊ី ភ័យខ្លាចនឹងកំណែនទ័ព បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ហើយនាំគ្នារត់ភៀសខ្លួន ចេញពីប្រទេសកំណើត ទើបប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានបញ្ជាឲ្យរុស្ស៊ី កែតម្រូវជាបន្ទាន់ ហើយសកម្មភាពបែបនេះ ក៏គួរតែកុំឲ្យកើតមាន នាពេលអនាគត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ថា លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា «កំហុសឆ្គងទាំងអស់» ដែលបានកើតឡើង នៅក្នុងការអំពាវនាវមួយ ដើម្បីពង្រឹងប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន គួរតែត្រូវកែតម្រូវ ហើយក៏មិនគួរឲ្យកើតមានបន្ដទៀត នាពេលអនាគ»។

ប្រធានាធិបតីរុស្ស៊ី បានទទួលស្គាល់ជាសាធារណៈលើកដំបូងរបស់គាត់ ក្រោយការចេញបញ្ជាឲ្យមានការការចល័តទ័ពមួយផ្នែក បញ្ជូនទៅគាំទ្រដល់កម្លាំងទាហានរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានប្រកាសឡើង កាលពីសប្តាហ៍មុន។ ប៉ុន្ដែបទបញ្ជានេះ មិនបានប្រព្រឹត្តទៅ ដោយរលូននោះឡើយ ដោយមានការបង្ហាញ អំពីការមិនសប្បាយចិត្ត ជាសាធារណៈ ផុសចេញពីក្រុមមន្ត្រីរដ្ឋាភិបាល និង ប្រជាពលរដ្ឋ ជុំវិញវិធីសាស្រ្ដចល័តទ័ព រួមទាំងមានការត្អូញត្អែរ អំពីមន្ត្រីចុះឈ្មោះ ចូលបម្រើការងារ ដែលផ្ញើឯកសារអំពាវនាវ ទៅដល់បុរសជនជាតិរុស្ស៊ី ដែលមិនអាចចូលបម្រើ នៅក្នុងជួរកងទ័ព។

បទបញ្ជារបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន បាននាំឲ្យប្រជាពលរដ្ឋរុស្ស៊ី ជាច្រើន ចេញមកប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំង នៅតាមទីក្រុងមួយចំនួន រហូតមានការចាប់ខ្លួន ប្រហែល ២ពាន់នាក់។ ដោយឡែក បុរសជនជាតិរុស្ស៊ី ដែលមានអាយុត្រូវចូលបម្រើកងទ័ព មានការភ័យខ្លាចនឹងច្បាប់កេណ្ឌទ័ពនេះ បាននាំគ្នារត់ទៅកាន់ប្រទេសជិតខាង ដើម្បីគេចវេះ ពីការកំណែននេះ។ ជារឿយៗ ក៏មានព័ត៌មានលេចចេញ ជារូបរាងមិនច្បាស់ ចំពោះការកំណត់ត្រាសេវាកម្មសុខភាព ស្ថានភាពសិស្ស ឬ អាយុរបស់បុគ្គល សម្រាប់ចូលបម្រើកងទ័ព។

ជាមួយនឹងការលេចចេញជាបញ្ហាអសកម្មនេះ លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ទៀតថា «ក្នុងដំណើរចល័តទ័ពនេះ មានសំណួរជាច្រើន បានកើតឡើង ហើយរាល់កំហុសឆ្គង ត្រូវតែកែតម្រូវ និង ការពារកុំឲ្យកើតមាន នៅពេលអនាគត»។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានទទួលស្គាល់ អំពីកំហុសឆ្គង ជុំវិញការកោះហៅអំពីកំណែនទ័ពនេះ។ អ្នកនាំពាក្យ រូបនេះ បានថ្លែងថា កំហុសឆ្គងទាំងអស់ កំពុងតែកែតម្រូវ ដោយប្រធានតំបន់ និង ក្រសួងការពារជាតិ។

បណ្ដាញទូរទស្សន៍ ABC បានផ្សាយ កាលពីថ្ងៃទី២៨ ខែកញ្ញា ថា ចាប់តាំងពីប្រធានាធិបតី លោក ពូទីន បានចេញបទបញ្ជាឲ្យកេណ្ឌទ័ព ទៅកាន់សមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន នោះមក ប្រជាជនរុស្ស៊ី ចំនួន ជាង ១០០ ០០០នាក់ បានរត់ភៀសខ្លួន ទៅកាន់ប្រទេសហ្សកហ្ស៊ី និង ជិត ១សែននាក់ រត់ទៅកាន់ប្រទេសកាហ្សាក់ស្ថាន ហើយប្រហែលជាង ៦៦ ០០០នាក់បានរត់ទៅកាន់តំបន់អឺរ៉ុប។ ក្រៅពីនេះ ក៏មានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានឆ្លងដែន ទៅកាន់ប្រទេសជិតខាង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×