Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានិត ៖ ការងារត្រួតពិនិត្យ ត្រូវប្រកាន់ភ្ជាប់ជានិច្ច «ភាពយុត្តិធម៌ ច្បាស់លាស់ពិតប្រាកដ និងទាន់ពេលវេលា»

spot_img

ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ការងារត្រួតពិនិត្យ មានគោលដៅធានាដល់ការងារដឹកនាំ កសាង ពង្រឹងគណបក្ស និងជំរុញការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលការណ៍ គោលនយោបាយ សេចក្ដីសម្រេចនានារបស់គណបក្ស។ វគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស ជំនាន់ទី១នេះ គឺជាការរួមចំណែកក្នុងការអនុវត្តទិសដៅការងាររបស់គណបក្ស ដែលបានដាក់ចេញដោយសន្និបាតវិសាមញ្ញ “បន្ដការកែទម្រង់ស៊ីជម្រៅនៅគ្រប់មូលដ្ឋានដោយ ឆន្ទៈ មុតស្រួច និងស្រុះដៃគ្នា តាមអភិក្រម៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ដើម្បីបង្ការ និងទប់ស្កាត់ការខុសឆ្គងរបស់មន្ត្រី សមាជិកគណបក្ស ។

ការបញ្ជាក់នេះ ក្នុងសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស ជំនាន់ទី១ កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅវិមាន៧មករា ។

គណៈកម្មាធិការត្រួតពិនិត្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបើកវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្សជំនាន់ទី១ ជូនដល់មន្ត្រីត្រួតពិនិត្យគណបក្សមកពីបណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តថា វគ្គសិក្សានេះបានប្រព្រឹត្តទៅយ៉ាងរលូនល្អ ប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។ សិក្ខាកាមទទួលបាននូវពុទ្ធិថ្មីៗ បន្ថែមទៀត ដោយមានមូលដ្ឋានត្រឹមត្រូវ ស្របតាមគោលបំណង និងឧត្តមគតិនៃការងារត្រួតពិនិត្យគណបក្ស អនុលោមតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង របស់កម្មវិធីនយោបាយគោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់គណបក្ស និង អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបឥតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។ ផ្អែកលើមូលដ្ឋានចំណេះដឹងនេះ ធ្វើឱ្យសិក្ខាកាមម្នាក់ៗកាន់តែលើក កម្ពស់នូវសមត្ថភាពរបស់ខ្លួន ក្នុងការចូលរួមកសាង និងពង្រឹងគណបក្សនៅថ្នាក់របស់ខ្លួន ក៏ដូចក្នុង ការអនុវត្តតួនាទី ភារកិច្ចដែលគណបក្សបានប្រគល់ឱ្យ ព្រមទាំងកសាងខ្លួនក្នុងនាមជាមន្ត្រីជំនាញនៃ គ ណៈកម្មាធិការត្រួតពិនិត្យ ដើម្បីតម្លាភាព ប្រសិទ្ធភាពការងារ ស្មារតីទទួលខុសត្រូវ ក៏ដូចអំពីចំណេះដឹង និងបទពិសោធន៍លើ ការងារដែលខ្លួនបាននិងកំពុងតែអនុវត្ត ឆ្លើយតបទៅនឹងសំណូមពរនៃការកសាងធនធាន មន្ត្រីជំនាញ របស់គណបក្ស។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាចូលរួមយ៉ាងផុសផុល ត្រង់ត្រាប់ស្តាប់នូវបទបង្ហាញពាក់ព័ន្ធការងារត្រួតពិនិត្យ ដើម្បីទទួលបានចំណេះដឹង បទពិសោធ និងធាតុចូលបន្ថែមទៀត សម្រាប់ការអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។ សង្ឃឹមថា មន្ត្រីត្រួតពិនិត្យគណបក្សរបស់យើងនឹងប្រើប្រាស់ចំណេះដឹងនេះជាមូលដ្ឋាន និងលទ្ធផលផ្លែផ្កាដែលកើតចេញពីវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យមួយនេះ ដើម្បីអនុវត្តការងារឱ្យបានជោគជ័យ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មានទស្សនៈគោលជំហររឹងមាំ មានសមត្ថភាព គុណធម៌ សីលធម៌ល្អ យុត្តិធម៌ ស្មោះត្រង់ និងមិនលំអៀង។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា ការងារបណ្តុះបណ្តាលជំនាញត្រួតពិនិត្យគណបក្ស គឺជាការងារចាំបាច់ ដើម្បីពង្រឹងសមត្ថភាព បង្កើនចំណេះដឹង ផ្លាស់ប្តូរបទពិសោធ ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារ ជូនដល់មន្រ្តីត្រួតពិនិត្យគណបក្ស ដើម្បីអាចបំពេញភារកិច្ចត្រួតពិនិត្យគណបក្ស ប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×