Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ឆ.ក់​កាបូប​

spot_img

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៦​និង​០០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចុះ​ល្បាត​តាម​ដងផ្លូវ​២១៧​ មុខ​ផ្ទះ​លេខ​១៧៣Eo​ ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​ម្នាក់ឯង​បាន​ធ្វើ​សកម្មភាព​ឆ.ក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​កំពុង​បើក​ម៉ូតូ​ ។​

​ភ្លាម​នោះ​កម្លាំង​ជំនាញ​ធ្វើការ​ប្រដេញ​រហូត​ ជនសង្ស័យ​បាន​រត់​ចូល​ក្នុងផ្ទះ​សំណាក់​យីហោ​ ស្រែ​ពណ៌​ ក្នុង​ផ្លូវ​លេខ​៤៩៨​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ពេល​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​នឹង​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខណ្ឌចំការមន​ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ក្នុង​បន្ទប់​លេខ​១០៣​ ឃើញ​ជនសង្ស័យ​ចំនួន​០១​នាក់​ និង​កាបូប​របស់​ជន​រង​គ្រោះ​រួម​ទាំង​ម៉ូតូ​ធ្វើ​សកម្មភាព​ ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ ។​

​ជនសង្ស័យ​មានឈ្មោះ​ ទូច​ វិ​ចិ្ឆ​កា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើការ​ក្លឹ​ប​ ទីកន្លែង​ស្នាក់​នៅ​មិន​ចាំ​ ផ្លូវ​បេតុង​ ក្នុង​សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​។​

​ជាមួយ​ការ​ឃាត់ខ្លួន​ កម្លាំង​បាន​ដកហូត​ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ ពណ៌​ស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1JR-0793​ (​របស់​ជនសង្ស័យ​)​ និង​កាបូបស្ពាយ​ពណ៌​ខ្មៅ​(​របស់​ជន​រង​គ្រោះ​)​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​នាំ​ជនសង្ស័យ​ខាងលើ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×