Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពចំនួន២រូប បានពលី ក្រោយជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ល.ង់ទឹក បែរជាត្រូវបានទឹកកួចលិចរហូត បាត់បង់ជីវិតរបស់់ខ្លួន

spot_img

ខេត្តឧត្តរមានជ័យ ៖ តាមការបញ្ជាក់របស់ មន្ត្រីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោង ១១និង២០ នាទី ថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រងបានរកឃើញ សាកសពមួយរូបក្នុងចំណោមយោធា ២រូប ឈ្មោះ វ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ គឺជាកងទ័ពនៃកងពលតូចថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ ដែលបានពលីជីវិត ជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិត ។

យោធាទាំង ២នាក់នេះ បំពេញកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមចូលរួមសោកស្តាយ នូវការបាត់បង់កងទ័ពចំនួន ពីររូប សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ជួយឲ្យសាកសពមួយរូបទៀតឆាប់ៗ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×