Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត ឆ្លៀតថ្លែងអំណរគុណរាល់ការវាយប្រហារពីក្រុមប្រឆាំង ដែលជួយផ្សព្វផ្សាយ លើបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយឥទ្ធគិតថ្លៃ – Free

spot_img

ភ្នំពេញ ៖ សាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងដោយភ្ជាប់ជាមួយនឹងវីដេអូប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក។ គោរពប្រសាសន៍របស់ពុក៖
ដួលកន្លែងណា ត្រូវប្រឹងក្រោកឈរឡើងវិញដោយខ្លួនឯង , អរគុណចំពោះអស់លោកទាំងអស់ ដែលតែងតែចំណាយអស់នូវពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបង្កើតគំនិត និងរឿងផ្សេងៗដើម្បីរិះគន់ វាយប្រហារខ្ញុំ (ព្រមទាំងបានជួយផ្សព្វផ្សាយ លើបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយឥតគិតថ្លៃ – Free) ដែលទាំងនេះ បានផ្តល់ឱកាសឲ្យខ្ញុំអាចរៀនចេះ ការពារនឹងពង្រឹងខ្លួនឯងអោយបានកាន់តែរឹងមាំ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីបន្តវេណមកពី គណបក្សប្រជាជនកម្ពុជា បានចេញសារថ្លែងអំណរគុណដល់ក្រុមប្រឆាំង ដែលតែងតែវាយប្រហារលើរូបលោក ព្រោះការវាយប្រហារទាំងនោះ បានធ្វើឱ្យរូបលោកចេះការពារ និងពង្រឹងខ្លួនឯងបានកាន់តែរឹងមាំ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ បានថ្លែងអំណរគុណក្រុមប្រឆាំងដែលតែងតែវាយប្រហារកូនប្រុសរបស់សម្តេច។ សម្រាប់សម្តេចការវាយប្រហារនោះ បានធ្វើឱ្យលោក ហ៊ុន ម៉ាណែត ចេះចេញការពារខ្លួនឯង ដោយមិនចាំបាច់សម្តេចការពារនោះឡើយ។

ប្រសាសន៍របស់សម្តេចដែលតែងតែអប់រំកូន ដួលកន្លែងណា ត្រូវប្រឹងក្រោកឈរឡើងវិញដោយខ្លួនឯង។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ឆ្លៀតថ្លែងអំណរគុណរាល់ការវាយប្រហារពីក្រុមប្រឆាំងផងដែរ។ លោកបានគូសបញ្ជាក់បែបនេះ អរគុណចំពោះអស់លោកទាំងអស់ដែលតែងតែចំណាយអស់នូវពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ខិតខំប្រឹងប្រែងបង្កើតគំនិតនិងរឿងផ្សេងៗ ដើម្បីរិះគន់ វាយប្រហារខ្ញុំ (ព្រមទាំងបានជួយផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយពត៌មានមួយចំនួនដោយឥទ្ធគិតថ្លៃ – Free)។ ទាំងនេះបានផ្តល់ឱកាសឱ្យខ្ញុំអាចរៀនចេះការពារ និងពង្រឹងខ្លួនឯងឱ្យបានកាន់តែរឹងមាំ»៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×