Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះត្បាល់ នឹងអភិវឌ្ឍន៍វិនិយោគដោយវិស័យឯកជន ក្នុងទំហំទុនចុះបញ្ជី ១៧ លានដុល្លារអាមេរិក

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តឲ្យក្រុមហ៊ុន​ទ្រីភាព វិនិយោគគម្រោងអភិវឌ្ឍន៍ កោះត្បាល់។

បើយោងតាម CDC  ក្រុមហ៊ុន Try Pheap Koh Tunsay Resorts Co., Ltd ទទួលបានគម្រោងការវិនិយោគនេះមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។

ខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ ដែលសុទ្ធសឹងតែជាទីតាំងសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ តាមរយៈគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះ ពិតណាស់នឹងផ្តល់ផលវិជ្ជមានសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែប ដើម្បីលើកកម្ពស់ជីវៈភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលអាចផ្តល់កន្លែងការងារ សំដៅកាត់បន្ថយការចំណាកស្រុក ដូចនេះការធ្វើឲ្យគម្រោងលេចចេញជារូបរាងឡើងជារឿងដែលយើងខិតខំបន្ត។

ក្រៅពី កោះត្បាល់ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបអនុម័តឱ្យក្រុមហ៊ុន ទ្រីភាព កោះទន្សាយ រីស៊តនេះ កាលពីឆ្នាំ ២០១៩កន្លងទៅ ក្រុមហ៊ុននេះ ក៏ទទួលបានសិទ្ធិអភិវឌ្ឍន៍កោះទន្សាយរហូត ៥០ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ហើយបច្ចប្បន្នក្រុមហ៊ុនក៏កំពុងដំណើរការអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ក្នុងបំណងបង្កើតទីក្រុងរណបថ្មីមួយសម្រាប់ខេត្តកែប។

គួរបញ្ជាក់ថា រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីពេលថ្មីៗ បានអនុម័តឲ្យមានការអភិវឌ្ឍកោះមួយចំនួនរួចមកហើយ រួមមានកោះស្វាយ កោះម្ទេស និងកោះកុក ដែលមានទីតាំងស្ថិតនៅខេត្តកែប ក្រោមទុនវិនិយោគជាង១៨លានដុល្លារ និងផ្តល់ការងារចំនួន៦០កន្លែង។ ជាមួយគ្នានេះ អភិបាលខេត្ត ក៏បានស្នើឲ្យក្រុមហ៊ុនវិនិយោគ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍តាមអ្វីដែលខ្លួនបានសន្យា៕

spot_img
×