Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យចំនួនពីរផ្សេងគ្នា ក្នុងតម្លៃទុនសរុប ៤១លានដុល្លារ នឹងបង្កើតឡើងក្នុងរាជធានីភ្នំពេញ

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តរួចហើយលើគម្រោងវិនិយោគបង្កើតមន្ទីរពេទ្យចំនួនពីររបស់ក្រុមហ៊ុនផ្សេងគ្នា នៅរាជធានីភ្នំពេញ ដែលមានតម្លៃទុនសរុប ៤១លានដុល្លារ ដោយរំពឹងថា គម្រោងមន្ទីរពេទ្យនេះ នឹងអាចបង្កើតការងារបានជាង ៥០០កន្លែងនៅកម្ពុជា។

ក្រុមហ៊ុនទាំងពីរនេះ រួមមាន៖ ទី១ ក្រុមហ៊ុន Orienda International Hospital Co., Ltd គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។

មន្ទីរពេទ្យទី២ គឺក្រុមហ៊ុន New World Heart & Vascular Hospital Co., Ltd គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ១៩៣៤ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។

តាមរយៈគម្រោងវិនិយោគលើមន្ទីរពេទ្យទាំងពីរខាងលើនេះ ត្រូវគេរំពឹងថា នឹងជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា និងរួមចំណែកកាត់បន្ថយការចេញក្រៅប្រទេសទៅរកសេវាព្យាបាលជំងឺរបស់ប្រជាពលរដ្ឋខ្មែរនាពេលអនាគត។

គួរបញ្ជាក់ថា ការវិនិយោគលើគម្រោងបង្កើតមន្ទីរពេទ្យខា្នតធំៗ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិត ខំកៀរគ និងលើកទឹកចិត្តជាខ្លាំង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាថែទាំសុខភាព និងការព្យាបាលជំងឺប្រកបដោយគុណភាព ប្រសិទ្ធភាពទៅតាមបទដ្ឋានស្តង់ដារទំនើប៕

spot_img
×