ឆ្នាំជូត ៖ ការងារ អំណោយផលល្អ ព្រោះថ្ងៃនេះជាថ្ងៃសមស្របសម្រាប់ការស្វែងរកការងារថ្មី ហើយក៏ជាថ្ងៃដែលរាល់ការលំបាកក្នុងការងារ ត្រូវបានដោះស្រាយរួចរាល់ ។ លុយកាក់ ទៅឆ្ងាយរកបានលាភច្រើន។ មនោសញ្ចេតនា គួរក្លាហានបើកចំហមនោសញ្ចេតនាឲ្យមនុស្សដែលអ្នកស្រឡាញ់បានដឹង ។
ឆ្នាំឆ្លូវ ៖ ការងារ មានអ្នកជួយយកអាសា ទោះបីជួបការលំបាកដល់ណាក៏ងាយឆ្លងផុតបាន ។ លុយកាក់ មិនល្អមិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរមានពិធីណាត់ជួបដ៏រ៉ូមែនទិក ដើម្បីកម្តៅមនោសញ្ចេតនា ។
ឆ្នាំខាល ៖ ការងារ មិនរលូនល្អ ត្រូវចេះច្នៃប្រឌិតបង្កើតអ្វីដែលថ្មី ។ លុយកាក់ គួររៀនសូត្របទពិសោធន៍របស់អ្នកដើរុន សឹមសម្រេចចិត្តវិតិយោគ ។ មនោសញ្ចេតនា កុំរវល់នឹងការងារពេកដែលនឹងឥទ្ធិពលមិនល្អដល់ចំណងស្នេហ៍របស់អ្នក ។
ឆ្នាំថោះ ៖ ការងារ សភាពផ្លូវចិត្តមិនល្អ ឥទ្ធិពលដល់ការងារ គួរប្រមូលផ្តុំអារម្មណ៍ឡើងវិញ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះមានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាព ។ មនោសញ្ចេតនា មិនត្រូវឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលអាក្រក់ដល់មនោសញ្ចេតនាគូស្នេហ៍ ។
ឆ្នាំរោង ៖ ការងារ មិនត្រូវប្រញាប់ប្រញាល់លោភលន់ហួសក្នុងការងារ ចូរគោរពនូវអ្វីដែលកំពុងមាន ។ លុយកាក់ គួរស្វែងយល់ល្អិតល្អន់មុនពេលបោះទុនវិនិយោគ ។ មនោសញ្ចេតនា គួរចេះអត់ឱនអធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក ។
ឆ្នាំម្សាញ់ ៖ ការងារ មានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើ ។ លុយកាក់ ទទួលបានខ្ទង់ចំណូលថែមពីការវិនិយោគសមស្រប ។ មនោសញ្ចេតនា កើតមានទំនាស់ ការឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ មានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ល្អប្រសើរ មានឱកាសចូលលាភ ។ មនោសញ្ចេតនា បញ្ហាសុខភាពឥទ្ធិពលដល់មនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ប្រព្រឹត្តទៅជាធម្មតា ពុំកើតមានរឿងអ្វីក្រៅបំណងប្រាថ្នា ។ លុយកាក់ មិនត្រូវមានចិត្តលោភលន់ហួស ក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំវក ៖ ការងារ គួរពឹងពាក់មិត្តភក្តិ ជួយដោះស្រាយការលំបាកក្នុងការងារ ។ លុយកាក់ មិនត្រូវខ្ជះខ្ជាយ ចំណូលមិននឹងនរ ។ មនោសញ្ចេតនា កើតមានទំនាស់រកាំរកូសនឹងគ្នា ។
ឆ្នាំរកា ៖ ការងារ ត្រូវមានភាពដាច់ខាត មិនស្ទាក់ស្ទើរ អល់អែក ទើបអាចសម្រេចមហិច្ឆតាបាន ។ លុយកាក់ ល្អប្រើសើរ ប្រឹងប្រែងជាងនេះ អ្នកនឹងទទួលបានចំណូលហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យបញ្ហាលុយកាក់ឥទ្ធិពលដល់រឿងស្នេហា ។
ឆ្នាំចរ ៖ ការងារ ទទួលបានលទ្ធផលល្អច្រើន គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន ។ លុយកាក់ ស្ថិរភាព មិនមានបញ្ហាខ្វះខាត ។ មនោញ្ចេតនា ប្រយ័ត្នពាក្យសម្តី កុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ កុំឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលលដល់ការងារ គួរសម្រួលអារម្មណ៍ឡើងវិញ ។ លុយកាក់ មានអ្នកជួយទំនុកបម្រុងក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ៕