ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជម្ងឺកូវីដ១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ដោយបានចាក់ពី ដុសទី១ និងដុសជំរុញជាបន្ទាប់បន្ទាប់បានពេញលេញ សម្រាប់ប្រជាជន ដែលបានបង្កើតភាពផ្សាំនៅក្នុងសហគមន៍បានយ៉ាងល្អប្រសើរ ដែលជួយការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្ននេះ គឺពេលប្រជាពលរដ្ឋមានឆ្លងជំងឺកូវីដ១៩ គឺអាចព្យាបាលនោផ្ទះ ដែលនេះគឺក៏ដោយសារភាពផ្សាំ របស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ” ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

