Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិអាមេរិក អូស្ត្រាលី និងជប៉ុន រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធាទប់ទល់ឥទ្ធិពលចិន

spot_img

អាមេរិក ៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក អូស្រ្តាលី និងជប៉ុន បានបង្ហាញគោលជំហរឯកភាពគ្នាថា ភាគីទាំង ៣ ត្រូវតែបន្តប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការយោធារវាងគ្នា និងគ្នា នៅចំពោះមុខការកើនឡើងនៃមហិច្ឆតាចិនក្នុងតំបន់។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឱកាសទទួលស្វាគមន៍សមភាគីរមកពីអូស្រ្តាលី និងជប៉ុន នៅឯទីស្នាក់ការកណ្តាលរបស់យោធាអាមេរិក ប្រចាំនៅតំបន់ប៉ាស៉ីហ្វិក រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានលើកឡើងថា យើងមានក្តីបារម្ភជាខ្លាំង ដោយសារតែអាកប្បកិរិយាកោងកាច និងគំរាមកំហែងកាន់តែខ្លាំងឡើងៗរបស់ចិន នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាកន្លែងដទៃទៀតនៅក្នុងតំបន់។

ជាការឆ្លើយតប រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា ផលប្រយោជន៍ពួកយើង គឺស្ថិតនៅក្នុងការប្រកាន់ខ្ជាប់សណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើច្បាប់អន្តរជាតិ។ ប៉ុន្តែសព្វថ្ងៃយើងមើលឃើញថា សណ្តាប់ធ្នាប់នេះ កំពុងតែស្ថិតក្រោមសម្ពាធនៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ស្របពេលដែលចិនកំពុងតែព្យាយាម ពត់ពែនពិភពលោក ទៅតាមបំណងរបស់ខ្លួន ក្នុងរបៀបដែលពួកយើង មិនធ្លាប់ជួបប្រទះពីមុនមកឡើយ។

ថ្មីៗនេះ សហរដ្ឋអាមេរិក ត្រូវបានគេសង្កេតឃើញកំពុងខិតខំបង្កើនកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីទប់ទល់ជាមួយឥទ្ធិពលចិន នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោនបានប្រកាសកញ្ចប់ជំនួយទំហំ ៨១០លានដុល្លារ សម្រាប់បណ្តាប្រទេសដែនកោះនៅប៉ាស៉ីហ្វិក, ហើយទន្ទឹមគ្នានេះដែរ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស ទើបតែបានទៅបំពេញទស្សនកិច្ច នៅឯប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយនិយាយថា សហរដ្ឋអាមេរិក នឹងធ្វើសកម្មភាពដោយឥតមានភាពភ័យខ្លាច និងការស្ទាក់ស្ទើរនោះ ឡើយ នៅទូទាំងតំបន់អាស៉ី រួមទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ ដើម្បីការពារសណ្ដាប់ធ្នាប់ពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×