Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ សន្យាផ្ដល់ប្រព័ន្ធការពារដែនអាកាស ១គ្រឿង ដល់អ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី

spot_img

អាល្លឺម៉ង់ ៖ ជាការបង្កើនទំនុកចិត្តដល់អ៊ុយក្រែន រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាមប្រិច (Christine Lambrecht) បានសន្យាថា ទីក្រុងបែរឡាំង នឹងបន្តផ្តល់ជំនួយយោធាថែមទៀត ដល់ទីក្រុងកៀវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស អាយរីស ធី អេសអិលអឹម (IRIS-T SLM)។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ក្នុងធ្វើដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍សប្តាហ៍មុនរបស់ លោកស្រី គ្រីស្ទីន ឡាមប្រិច (Christine Lambrecht) រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ទៅកាន់ទីក្រុងកំពង់ផែ អូដេសា (Odessa) នៃប្រទេសអ៊ុយក្រែន និងត្រូវបានទទួលស្វាគមន៍ដោយ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អាឡិចស៉ី រេសនីកូវ (Aleksey Reznikov), លោកស្រីរូបនេះ បានប្រកាសថា ក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ យើងនឹងចាប់ផ្តើមធ្វើការប្រគល់ប្រព័ន្ធមីស៉ីលការពារដែនអាកាសដ៏ទំនើប គឺ អាយរីស ធី អេសអិលអឹម (IRIS-T SLM)។

លោកស្រី គ្រីស្ទីន ឡាមប្រិច (Christine Lambrecht) និយាយថាដំបូងឡើយអាល្លឺម៉ង់ បានសន្យាតាំងតែពីខែមិថុនាមកម្ល៉េះថា នឹងផ្តល់ប្រព័ន្ធ អាយរីស ធី អេសអិលអឹម (IRIS-T SLM) យ៉ាងហោច ១គ្រឿង ដោយឥតគិតថ្លៃដល់អ៊ុយក្រែន ខណៈទីក្រុងកៀវមានបំណងចង់បានប្រហែលជាង១០គ្រឿង។ លោកស្រីបន្តថា ពេលនេះយោធាអាល្លឺម៉ង់ បានដាក់សំណើទៅកាន់ក្រុមហ៊ុនផលិតប្រព័ន្ធការពារដែនអាកាសនេះហើយ ដើម្បីទិញវា ប៉ុន្តែ យោធាអាល្លឺម៉ង់ផ្ទាល់ មិនទាន់ទទួលបានប្រព័ន្ធនេះនៅឡើយទេ នៅពេលទទួលបាន យើងនឹងប្រគល់ជូនអ៊ុយក្រែន១គ្រឿង។

បើនិយាយពីជំនួយវិញ អាល្លឺម៉ង់បានផ្តល់សព្វាវុធស្មើនឹងទឹកប្រាក់សរុបយ៉ាងហោចណាស់ ៧១១លានដុល្លារ ឱ្យទៅអ៊ុយក្រែន ក្នុងនោះ រួមមានទាំងការផ្តល់ជាច្រើនលើកនូវប្រព័ន្ធកាំភ្លើងយន្តប្រឆាំងយន្តហោះ ហ្គេផាដ (Gepard) ហើយនិងប្រព័ន្ធកាំភ្លើងធំ ហោវីតសឺ PzH 2000 ប៉ុន្តែមិនមានរថក្រោះ លីអូផាដ (Leopard) និងរថពាសដែក ម៉ាដឺ (Marder) ទំនើបៗ ដែលទីក្រុងកៀវទទូចចង់បាននោះឡើយ, លុះមកដល់ពេលនេះ អាល្លឺម៉ង់ផ្ដល់ប្រព័ន្ធការពារដែនអាកាសមួយគ្រឿង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×