ភ្នំពេញ ៖ យុវជនជនញៀនថ្នាំជនវៀតណាមដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំបានសម្រេចហើយសម្លាប់ចោល ញាត់ចូលពាងបង្កអោយមានការភ្ញាក់ផ្អើលនៅខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកតុលាការកាលពីព្រឹកថ្ងៃទី២ខែមិថុនា ឆ្នាំ២០១៨ដើម្បីចាត់ការតាមច្បាប់។
ជនដៃដល់សាហាវយង់ឃ្នងរូបនេះឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង អាយុ៣៣ឆ្នាំ មុខរបរ លក់ដំឡូងបានត្រូវលោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរពាក់ព័ន្អនិងបទឧក្រិដ្ឋកម្មដែលបាបប្រព្រឹត្តលើក្មេងស្រីដែលមានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ ។
ក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ មានម្តាយ ឈ្មោះ ចាន់ ធីជី ហៅម៉ា ចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ ។
កាលពីវេលាម៉ោង៧និង២៥យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់លេងងូតទឹកភ្លៀង ហើយត្រូវបានជនសង្ស័យ លួងលោមនាំយកទៅ ចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ក្នុង ក្រុម៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រួចចាប់ស្ទាបអង្អៀលស្ទាបប្រដាប់ភេទ ហើយចាប់រំលោភ ដោយយកដៃខ្ទប់មាត់ជាប់ ធ្វើឲ្យជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់ ហើយបានយកក្មេងស្រីរងគ្រោះញាត់ចូលពាង ក្នុងបន្ទប់ទឹក ផ្ទះខាងលើ រួចហើយជនសង្ស័យលូនចេញតាមបង្អួច ទៅសម្ងំនៅមាត់ទន្លេ រហូតដល់កើតមានភ្ញាក់ផ្អើលទើបសមត្ថកិច្ចចាប់ខ្លួនបាន ។
ចំណែកឪពុកម្តាយក្មេងស្រី ដោយបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០យប់ថ្ងៃដដែល ក្រុមគ្រួសារ ចែកគ្នាដើរតាមស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹកក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្ត អាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែក សម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ទាំងក្រុមគ្រួសារស្លុតចិត្តទើប រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ច ស្វែងរក ប្រទះឃើញជនសង្ស័យនៅមាត់ទន្លេ ទើបចាប់បាន នាំទៅធ្វើការសាកសួរតែម្ដង ។
ក្រោយពេលចាប់ខ្លួនជនសាមាន្យបាន សារភាពទាំងអស់នូវសកម្មភាពដែលខ្លួនបានប្រព្រឹត្តលើក្មេងស្រីរងគ្រោះ ។
ខាងលើនេះគឺជាបទឧក្រិដ្ឋមួយដែលជនល្មើសប្រព្រឹត្តលើក្មេងស្រីជាអនីតិជនដែលមានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះដោយសារញៀនថ្នាំយ៉ាងងប់ងល់៕ ដោយ៖បញ្ញាស័ក្តិ