ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តកូរ៉េដឹកទឹកកក ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុ.ករថយន្តស៊េរីទំនើបពីក្រោយបណ្ដាលឲ្យខូចខាតមធ្យម នៅវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីពលរដ្ឋបានឲដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Hilux Revo ពណ៌សពាក់ផ្លាកលេខភ្នំពេញ2AV-1295 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ២០០៤ ទិងដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AL-9814 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២០០៤ស្របទិសគ្នាពីក្រោយ ក្នុងល្បឿនមធ្យមស្រាបតែជាន់ហ្វ្រាំង មិនជាប់បានជ្រុលទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Hilux Revo ខាងលើរងការខូចខាតផ្នែកខាងក្រោយ ចំហាងខាងស្តាំយ៉ាងដំណំ ចំណែករថយន្តកូរ៉េខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វែងបែកចង្គៀងមួយ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្ររួចបាមទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាសវែងរួចយករថយន្តអែបគៀន និងឲ្យភាគីទាំងពីធ្វើការចរចាគ្នាមួយជំហានសិន ក្រោយចរចាគ្នារួចភាគីខាងរថយន្តកូរ៉េដឹកទឹកកក បានសងសំណងទៅរថយន្តHilux Revo ចំនួន៦០០$ ដើម្បីបញ្ចប់រឿង ៕ រក្សាសិទ្ធិដោយ៖ ចាន់ ភឿន






