Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រសព្វព្រះទ័យជាខ្លាំងនៅពេលដែលបានឃើញកម្ពុជាបានបើកប្រទេសឲ្យដំណើរការការងារលើគ្រប់វិស័យជាប្រក្រតីឡើងវិញ

spot_img

ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះទ័យជាខ្លាំងនៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជាបានបើកប្រទេសឲ្យដំណើរការការងារលើគ្រប់វិស័យជាប្រក្រតីឡើងវិញនេះ។
ស្ថានភាពដ៏ល្អប្រសើរដែលយើងទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូ សហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ។ បើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នៅក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្របានសរសេរថា នាឱកាសដ៏ប្រពៃថ្លៃថ្លា ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នេះ ព្រះអង្គមានសេចក្តីសោមនស្សរីករាយក្រៃលែង។
ព្រះអង្គសព្វព្រះទ័យជាខ្លាំងនៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជាបានបើកប្រទេសឲ្យដំណើរការការងារលើគ្រប់វិស័យជាប្រក្រតីឡើងវិញនេះ។ ស្ថានភាពដ៏ល្អប្រសើរដែលយើងទទួលបានដូចសព្វថ្ងៃ គឺដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការគិតគូរដ៏វាងវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីប្រជាជនទូទាំងប្រទេស ព្រមទាំងដៃគូ សហការនានា រួមទាំងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ ដោយបានដាក់ចេញនូវ គោលនយោបាយគាំពារសង្គមនានា ដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកនេះ ក្នុងនោះគោល នយោបាយស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ដោយប្រជា ពលរដ្ឋទាំងមូលទទួលបាននូវសុខភាពល្អបរិបូរណ៍ អារម្មណ៍ស្រស់ស្រាយ ចេញប្រកបជីវភាព ការងារឡើងវិញ ដោយសុវត្ថិភាព និងការជឿជាក់។

ក្នុងឱកាសដ៏មហោឡារិកនេះដែរ ព្រះអង្គសូមចូលរួមអបអរសាទរ ដែលប្រជាពលរដ្ឋយ៉ាងលើសលប់បានទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានរបស់ខ្លួន ប្រកបដោយសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះ ព្រះមហាក្សត្របានកោតសរសើរ និងអរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ នៃរដ្ឋសភា លោកជំទាវកិតិ្តសង្គហបណ្ឌិត អនុប្រធានទី២ នៃរដ្ឋសភា ប្រធានគណៈកម្មការ និងជាសមាជិក សមាជិកានៃរដ្ឋសភាទាំងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ លើការងារអនុម័តច្បាប់នានា ដើម្បីឲ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញ ន ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ រដ្ឋសភាបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវអំពីចំណុច វិជ្ជមាន អវិជ្ជមាន និងវិធីសាស្ត្រនានា ដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីករាយ និងការរីកចម្រើនជាលំដាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×