Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន នឹងបន្តពង្រឹងពង្រីកឱ្យកាន់តែខ្លាំងក្លា លើវិស័យឯកជន ខណៈជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ

spot_img

ភ្នំពេញ ៖ ឈរនៅតុវេទិកា ថ្លែងទៅកាន់ក្រុមមន្ត្រី និងក្រុមនិស្សិតជិត ៤០០នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើឡើងថា នៅពេលដែលវិស័យឯកជនរីកចម្រើន នឹងជួយបង្កើតការងារជូនប្រជាជនកាន់តែច្រើន ហើយការបង់ពន្ធកាន់តែកើនខ្ពស់ សម្រាប់ជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល, ដូច្នេះ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋ។

ការលើកឡើងទាក់ទងទៅនឹងវិស័យឯកជន និងបញ្ហាសេដ្ឋកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងក្នុងឱកាសសម្ដឹចអញ្ជើញចែកសញ្ញាប័ត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២, ដោយសម្ដេចបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិ និងប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យឯកជនរបស់យើងកំពុងពង្រីកខ្លួនឡើង ដែលទាមទារនូវធនធានមនុស្ស សម្រាប់ការអភិវឌ្ឍន៍, យើងចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច ដូច្នេះ ធនធានមនុស្ស ដែលបានបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា មួយផ្នែកធំត្រូវបានវិស័យឯកជនទទួលយកទៅធ្វើការ ដែលម្ខាងផ្ដល់ការងារឲ្យនិស្សិត និងម្ខាងទៀតដើម្បីការរីកចម្រើននៃក្រុមហ៊ុនខ្លួនឯង។

សម្ដេចតេជោ បកស្រាយចំណុចចមួយថា អ្នកខ្លះនិយាយថា ការរីកចម្រើនរបស់ក្រុមហ៊ុនឯកជន គឺជាផលប្រយោជន៍ឯកជន, ត្រឹមត្រូវ ប៉ុន្តែអ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងនានា រវាងវិស័យឯកជន ជាមួយនឹងសង្គមនោះទេ វិស័យឯកជនរីកធំធាត់កើនឡើង គឺជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស តាមរយៈដោះស្រាយការងារឲ្យប្រជាពលរដ្ឋធ្វើ និងតាមរយៈនៃការបង់ពន្ធជូនរដ្ឋ។

វិស័យឯកជនកាន់តែខ្លាំង ការងារប្រជាពលរដ្ឋមានធ្វើកាន់តែច្រើន ការបង់ពន្ធក៏កាន់តែច្រើន ហើយប្រាក់ដែលបានពីការបង់ពន្ធ យើងមានលទ្ធភាពធ្វើការវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ ដំឡើងបៀវត្សជូនមន្ត្រីរាជការរបស់យើង។ល។… ដែលនេះជាការពិត មិនត្រូវមើលរំលងជាដាច់ខាត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×