នេះជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ ទាក់ទងនឹងឱសថបុរាណបន្តត្រកូលរបស់ជនជាតិភាគតិចថៃ នៅតំបន់ភ្នំ ជាប់ព្រំដែនចិនរបស់វៀតណាម ដែលត្រូវបានមនុស្សជាច្រើនកំពុងបង្កការរុករកទិញយ៉ាងខ្លាំង។
នោះគឺជាប្រភេទឱសថបុរាណជួយឲ្យប្តីប្រពន្ធស្រលាញ់គ្នាបេះមិនដាច់ ពិសេសចំពោះបុរសៗពុំអាចឡើងរឹងបាន ហើយពុំមានមេជីវិតខ្សោយ នោះក្រោយពេលព្យាយាមផឹកតែប៉ុន្មានខែប៉ុណ្ណោះ គេអាចក្លាយជាឪពុកបាន ។ តាមអ្នកកាសែត VCT News បានប្រាប់ថា ដំបូងឡើយ លោកបានទៅលេងផ្ទះសេដ្ឋីម្នាក់នៅហាណូយ ហើយសេដ្ឋីនោះបានចាក់ស្រាមួយពែងតូច ដែលត្រាំប្ញសឈើដ៏ចម្លែក ។ គាត់ប្រាប់ថា តាំងពីផឹកស្រានេះមក គាត់មិនដែលប៉ះពាល់ស្រាដទៃទៀតឡើយ ទោះវាថ្លៃយ៉ាងណានោះ ។ សេដ្ឋីរូបនេះ នៅបានសង្កត់ធ្ងន់ថា វាជាស្រាប្តីផឹកប្រពន្ធ «ស្រួល» ដែលមានប្រសិទ្ធភាពល្អបំផុតប្រៀបទៅនឹងស្រាប៉ូវដទៃទៀត ដែលលោកធ្លាប់បានប្រើប្រាស់វា ។
ផ្តើមពីនោះមក អ្នកកាសែតរូបនេះបានចិញ្ចឹមចិត្តទៅយកព័ត៌មានរបស់គ្រូបុរណជនជាតិភាគតិចថៃ នៅឯតំបន់ជាយព្រំដែនភាគពាយ័ព្យ តាមការចង្អុលបង្ហាញផ្លូវរបស់សេដ្ឋីខាងលើ ។ ដើម្បីទៅដល់ផ្ទះរបស់គ្រូឱសថបុរាណនេះ គាត់បានធ្វើដំណើរយ៉ាងឆ្ងាយ ហើយពេលខ្លះត្រូវប្រើម៉ូតូ និងថ្មើរជើង ។ អ្នកកាសែតរូបនេះពោលថា ប្រការដែលលោកស្រឡាំងកាំងដំបូងគេនោះ គឺសម្រស់របស់គ្រូឱសថបុរណនេះដែលលោកនឹកស្មានពុំដល់ ។
ពេលលោកផ្តើមសំណូរពីរឿងឱសថបុរាណនេះ អ្នកគ្រូឱសថបុរាណបានប្រាប់ថា គាត់ក៏ជាគ្រូបង្រៀនម្នាក់នៅតំបន់នោះ ចំណែកមុខរបរឱសថបុរាណ គឺគាត់ចេះដឹងពីឪពុករបស់ខ្លួន ។ អ្នកគ្រូឱសថបុរាណដ៏ស្រស់ស្អាត បានសម្តែងការអៀនខ្មាស់ឆ្លើយនឹងសំណួរទាក់ទងនឹងឱសថបង្កើន និងព្យាបាលផ្លូវភេទនេះថា៖ «តាមពិតទៅ ខ្ញុំបានបន្តយល់ដឹងពីឱសថព្យាបាលជំងឺដទៃទៀតច្រើនមុខណាស់ ហើយពុំយល់ថា ហេតុអ្វីមនុស្សភាគច្រើនបានមកជួបខ្ញុំ សុទ្ធសឹងតែចង់ជាវយកតែឱសថទាក់ទងនឹងផ្លូវភេទ! ។ នាងបន្តថា ខ្លួនពុំចង់ចូលជ្រៅទៅក្នុងប្រភេទថ្នាំនេះទេ ប៉ុន្តែ ដោយសារឪពុកផ្ទេរឲ្យ នោះនាងត្រូវតែបន្តរក្សាវាទុក» ។
ដោយឡែក អ្នកគ្រូរូបនេះ ពោលថា នៅខេត្ត សឺងឡា នេះ នាងធ្លាប់បានជួយដល់គ្រួសាររាប់រយ អាចបង្កើតកូនបាន ។
អ្នកគ្រូពេទ្យបុរាណរូបនេះ បាននាំអ្នកកាសែតចូលទៅកាន់តំបន់ព្រៃ ហើយបង្ហាញពីរុក្ខជាតិឱសថ ។ នាងក៏បានសម្តែងការងឿងឆ្ងល់ថា ធម្មជាតិនៅក្នុងតំបន់ព្រៃនេះ វាហាក់ដូចជាបែងចែករួចស្រេចនូវតំបន់ដែលសម្បូររុក្ខជាតិព្យាបាល ក្រពះ ពោះវៀន ហើយនៅតំបន់មួយផ្សេងទៀត គឺសម្បូររុក្ខជាតិមកផ្សំជាឱសថព្យាបាលជំងឺផ្លូវភេទ ។
តាមអ្នកគ្រូ Minh នោះប្រភេទរុក្ខជាតិដែលជំនួយផ្លូវភេទខ្លាំងបំផុត ត្រូវបានឪពុកនាងផ្ទេរមកឲ្យនោះ មានច្រើនប្រភេទ ខ្លះជាស្លឹកដូចជាស្លឹកស្រូវ ហើយស្លឹកក្រាស់ទៀតដូចជាស្លឹកគ្រៃ ប៉ុន្តែ ពួកវាច្រើនដុះនៅតាមក្រហែងថ្ម កន្លែងមានសំណើមជោគជាំ និងងងឹត ។
តាមអ្នកគ្រូ Minh រុក្ខជាតិវាលិ៍ដែលនាងកាន់នឹងដៃ មានប្រសិទ្ធភាពខ្លាំងស្ថិតក្នុងចំណែកមួយដែលផ្សំឡើងជាឱសថជំនួយផ្លូវភេទ ។
នាងប្រាប់ថា រុក្ខជាតិនេះក្នុងភាសាបុរាណជនជាតិនាង មានន័យថា «ងើបពីដំណេក» ហើយនាងកត់សម្គាល់បន្ថែមថា ឱសថជំនួយផ្លូវភេទពុំមែនមានតែសម្រាប់បុរសនោះទេ គឺមានសម្រាប់ស្ត្រីផងដែរ ។
អ្នកគ្រូរូបនេះបានបន្តថា ក្នុងឱសថបុរាណជំនួយ និងព្យាបាលផ្លូវភេទទាំងបុរស និងនារីនេះ មានប្រភេទរុក្ខជាតិរាប់សិបមុខឯណោះ ហើយនាងកត់សម្គាល់ថា ប្រសិនបើប្រើតែរុក្ខជាតិជួយដាស់ផ្លូវភេទទាំងបុរស និងនារី នោះយូរអង្វែង វានឹងប៉ះពាល់ដល់បណ្តាផ្នែកដទៃទៀតនៃសរីរាង្គ ហេតុនេះ ក្រៅពីរុក្ខជាតិដែលជួយដល់បញ្ហាផ្លូវភេទ ក៏នៅមានបន្ថែមប្រភេទរុក្ខជាតិជំនួយដល់ឈាម ថ្លើម ក្រលៀន ហើយពិសេសគឺជួយផលិតអ័រម៉ូនបុរស ។ ចុងក្រោយនាងបានផ្តែផ្តាំថា ជាឱសថទោះរុក្ខជាតិក្តី មិនអាចយកវាទៅត្រាំស្រា ឬ ប្រើប្រាស់ស្រេចតែចិត្តនោះទេ អ្វីៗគឺត្រូវមានកម្រិត ។ ចំពោះនាងវិញ ទោះបីជារវល់ក្នុងមុខងារបង្រៀននៅសាលាក្តី ក៏នាងនៅឆ្លៀតចូលព្រៃរកថ្នាំដើម្បីអភិរក្សរូបមន្តថ្នាំរបស់ឪពុក ក៏ដូជាជួយដល់មនុស្សគ្រប់រូប ឲ្យគ្រួសារមានសុភមង្គល ពិសេសគឺជួយឲ្យអ្នកដែលមានមេជីវិតខ្សោយ អាចក្លាយជាឪពុករបស់គេបាន ។
ក្នុងអត្ថបទនេះ អ្នកកាសែតខាងលើក៏បានប្រាប់ពីអសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ប្រឹក្សាយោបល់៖ 0915.330535 – 0979.184263 – 024.32151903.