Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន បងប្អូន​អ្នកលក់​មា​ស! ចោរ​ស្រី​ជើងចាស់​ជនជាតិ​វៀត​ណាម ធ្វើ​ស៊ី​អ្នកលក់​មាស​ម្នាក់ បន្លំយក​មាស​ពិត​អស់​ជិត 2000$ ទាំង​ព្រឹក

ពិតជារឿងដ៏មិននឹកស្មាន និងមិនធម្មតានោះទេ ដែលមនុស្សជាច្រើនជឿជាក់ថា មិនអាចមើលដឹងបានឡើយ នូវវិធីបន្លំដ៏ស្ទាត់ជំនាញ ពីសំណាក់ស្រ្តីម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាជនជាតិវៀតណាម ដែលបានដើរបន្លំអ្នកលក់មាសអស់ជាច្រើននាក់រួចមកហើយ ប៉ុន្តែ ទើបត្រូវបានបកស្បែកមុខ បន្ទាប់ពីធ្វើស៊ីអ្នកលក់មាសម្នាក់ យកមាសកាឡៃ មកបន្លំយកមាសពិតអស់ជិត ២០០០ ដុល្លារ កាលពីពេលថ្មីៗនេះ។

នេះបើតាមអ្នកលក់មាសរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Srey Mao Toch Sross បានបង្ហោះវីដេអូបង្ហាញមុខមាត់ស្រ្តីជនជាតិវៀតណាមរូបនេះ និងប្រាប់ឲ្យដឹងបែបនេះ «អស់1900$ ទាំងព្រឹក មើលមុខអ្នកបន្លំមាសទុកផងបងប្អូន (អ្នកអត់ពាក់ម៉ាស)»។

ទាក់ទងករណីនេះ នៅពេលមានអ្នកឆ្ងល់ថា តើបន្លំតាមរបៀបណា ព្រោះមើលពុំដឹងសោះ អ្នកលេងហ្វេសប៊ុក ក៏បានកាត់វីដេអូត្រង់ចំណុចក្បាច់បន្លំ ដោយបានប្រាប់ថា «ចំណុចដែលច្បាស់ គឺដាក់ខ្សែកពិតចូលកណ្តាលបាតដៃ រួចដកខ្សែកកាឡៃចេញពីគុលដៃ បង្កប់ក្រោមលុយ ដូចលេងប៉ាហ៊ីអ៊ីចឹង»។

អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះ គឺបន្ទាប់បែកធ្លាយចាប់បានករណីនេះ ស្រាប់តែមានជនរងគ្រោះជាច្រើន បានចេញមកប្រាប់ថា ពួកគាត់ធ្លាប់ត្រូវចាញ់បោកចោរស្រ្តីវៀតណាមរូបនេះ ដោយក្នុងនោះ អ្នកខ្លះអស់ ១២០០ ដុល្លារ, ១៥០០ ដុល្លារ ។ កាន់តែច្បាស់ទៀតនោះ គេក៏បានបង្ហាញស្រ្តីរូបនេះ លេចមុខនៅតាមហាងលក់មាសជាច្រើន និងបញ្ជាក់ថា ដើរបន្លំលំដាប់ខេត្តក្រុង។

តែក៏មានអ្នកស្គាល់ បានប្រាប់ថា យាយប៉ិហ្នឹង ធ្លាប់ត្រូវប៉ូលិសចាប់ដាក់គុកម្តងរួចហើយ ប៉ុន្តែ មិននឹកស្មានចេញមកវិញ នៅដើរប្រព្រឹត្តទង្វើដ៏អាក្រក់នេះទៀត។ ហេតុនេះ ប្រសិនបងប្អូនអ្នកលក់មាស បានឃើញស្រ្តីរូបនេះដែលមានភិនភាគមុខមាត់ និងសំឡែងនិយាយលឺៗដូចក្នុងវីដេអូ សូមប្រញាប់ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន កុំឲ្យនៅបន្តដើរបោកគេទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×